កីឡា

គ្រូ United ប្រាប់​ឲ្យ​កីឡាករ​ទាំង​អស់ បង្ហាញ​ការ​រួបរួម ផ្អាក​គិត​រឿង Greenwood

លោក Ralf Rangnick បាន​ជំរុញ​ឲ្យ​កីឡាករ​ Manchester United ទាំង​អស់​​រួបរួម​គ្នា​ឡើង​វិញ បន្ទាប់​ពី Mason Greenwood ត្រូវ​ចាប់​ខ្លួន​​សង្ស័យ​ពី​បទ​រំលោភ ប្រើ​អំពើ​ហិង្សា និង​គំរាម​សម្លាប់​លើ​មិត្តស្រី។

​United បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា Greenwood នៅ​តែ​ត្រូវ​ព្យួរ​ការ​ប្រកួត ត្បិត​ត្រូវ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ ដើម្បី​បន្ត​ការ​ស៊ើបអង្កេត ក្រោយ​​​ឃុំ​ខ្លួន ​នៅ​ប៉ុស្តិ៍​ប៉ូលិស​រយៈពេល​៣​ថ្ងៃ។

ក្លឹប​ក៏​បាន​បញ្ឈប់​ការ​លក់​អាវ ​របស់​កីឡាករ​វ័យ​២០​ឆ្នាំ​ និង​យល់​ព្រម​ប្ដូរ​អាវ​ ទៅ​អ្នក​គាំទ្រ​ដែល​បាន​ទិញ​អាវ​មាន​ឈ្មោះ Greewood ដោយ​មិន​គិត​ថ្លៃ​ទៀត​ផង។ លោក Rangnick បាន​​ចេញ​ពី​ស្ថានភាព​ជា​លើក​ដំបូង​ មុន​ប្រកួត​​ពាន FA Cup នៅ​រាត្រី​នេះ​ជាមួយ Middlesbrough នៅ​កីឡដ្ឋនា Old Trafford។

លោក​បាន​លើក​ឡើង​ថា វា​គឺ​ជា​បទពិសោធន៍​ដ៏​លំបាក​មួយ។ វា​គឺ​ជា​ប្រធាន​បទ​ក្ដៅ​នៅ​ក្នុង​ក្រុម។ Mason គឺ​ជា​ផ្នែក​នៃ​ក្រុម​មុន​ពេល ​ក្រុម​មាន​ការ​សម្រាក​ក្នុង​រដូវ​រងា។ គ្រប់គ្នា​មិន​ចង់​ឲ្យ​រឿង​ទាំង​នោះ​កើត​ឡើង​ឡើយ។ នេះ​គឺ​ជា​អ្វី​ដែល​មាន​នៅ​ក្នុង​ជីវិត។ ដូច្នេះ​អ្នក​​ត្រូវ​តែ​នៅ​ជាមួយ​គ្នា ​រួបរួម និង​បន្ត​ទៅ​មុខ៕ ​​Source: Sabay

Most Popular

To Top