កីឡា

Liverpool សង្ឃឹម ចាយលុយត្រឹម តែ៨លានផោន ទិញបានកីឡាករ វ័យក្មេងម្នាក់ទៀត

យោងតាមការចេញផ្សាយ របស់ ESPN នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool នៅតែបន្តរក្សាចិត្ត និងបានព្រមព្រៀងរួច ទៅហើយក្នុងការផ្ទេរ យកកីឡាករវ័យក្មេង ឆ្នើមរបស់ក្លឹប Fulham ដែលមានឈ្មោះថា Fabio Carvalho មកចូលរួមក្លឹប ដោយនឹងមិនមានបញ្ហា តម្លៃខ្លួននោះឡើយ ។

កន្លងមកគេដឹងថា ក្លឹប Liverpool គឺបានព្រមព្រៀងតម្លៃខ្លួន របស់កីឡាករវ័យ១៩ឆ្នាំរូបនេះ រួចទៅហើយគឺប្រមាណជា៨លានផោន ប៉ុន្តែមិនអាចធ្វើបានជោគជ័យ នៅថ្ងៃចុងបញ្ចប់ទៅ នៃទីផ្សារដោះដូរ កីឡាករ។

កីឡាករ Carvalho បច្ចុប្បន្នកំពុងលេងឲ្យ Fulham មានកុងត្រាបញ្ចប់ទៅ នៅត្រឹមចុងរដូវកាលនេះហើយនិង នៅមិនទាន់បានសម្រេចចិត្តបន្តកុងត្រាថ្មី នៅឡើយទេហើយអាចចាប់ផ្តើមធ្វើការពិភាក្សា ជាមួយនឹងក្លឹបក្នុងលក្ខខណ្ឌជាកីឡាករ គ្មាន តម្លៃខ្លួនទៀតផងប៉ុន្តែ Liverpool កំពុងបារម្ភថា ក៏នឹងមានគូប្រជែង ជាច្រើនផងដែរ ដែលកំពុងតាមចង់បានកីឡាកររូបនេះ ដែលមានទាំង Dortmund និង Sevilla ជាដើម ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top