កីឡា

លោក ជា ប៊ុនហេង ក្លាយជាប្រធាន សហព័ន្ធកីឡា សូហ្វតិន្នីស កម្ពុជា អាណត្តិទី៣ ឆ្នាំ២០២២-២០២៦

ភ្នំពេញ ៖ លោក ជា ប៊ុនហេង អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ និងអគ្គលេខាធិការ ក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ បានក្លាយជាប្រធានសហព័ន្ធ កីឡាសូហ្វតិន្នីសកម្ពុជា អាណត្តិទី៣ ឆ្នាំ២០២២-២០២៦ បន្ទាប់ ពីសមាជិកប្រតិបត្តិ អាណត្តិចាស់ អ្នកតំណាងក្លិប និងសមាគមកីឡាសូហ្វតិន្នីស បានបោះឆ្នោត តែងតាំងលោកប្រធាន ។

ក្នុងឳកាសមហាសន្និបាត សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បញ្ចប់អាណត្តិទី ២ និងបន្តអាណត្តិទី ៣ ឆ្នាំ២០២២-២០២៦ នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២២នៅមជ្ឈមណ្ឌលកីឡា នរគបាលជាតិកម្ពុជា ដោយលោក ជា ប៊ុនហេង អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ និងអគ្គលេខាធិការ ក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ លោក ប៉ែន វុទ្ធី អនុបប្រធាន នាយកដ្ឋាន អប់រំកាយ និងកីឡា និងលោក កាំង សុធី តំណាងឲ្យគណៈកម្មាធិការជាតិអូឡាំពិក ។

លោក ជា សែនវិស្សុត អគ្គលេខាធិការ បានរាយការណ៍ចំណុចខ្សោយថា ដោយកញ្ចប់ថវិកាគាំទ្រប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ដំណើរការ សកម្មភាពប្រចាំឆ្នាំនីមួយ នៅមានកម្រិតពុំទាន់ឆ្លើយតប តាមតម្រូវការរបស់សហព័ន្ធ ។

សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ទទួលបាននូវស្នាដៃ និងលទ្ធផលយោគជ័យជាច្រើន ។ បន្ទាប់ពីបានការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំសហព័ន្ធ និងស្ថាប័នពាក់ព័ន្ធ យើងមានការអភិវឌ្ឍ ផ្នែកហេរដ្ឋារចនាសម្ព័ន្ធ ទីលានថ្មី ប្រក់ដំបូលកម្រិតស្តង់ដារ អន្តរជាតិ និងអគារមជ្ឈមណ្ឌលកីឡា ។


លោកបានបន្តថា អ្វីដែលគួរឲ្យកត់សម្គាល់ យើងទទួលបានសមិទ្ធិផល យ៉ាងឆាប់រហ័ស នូវលទ្ធផលជ័យលាភីពីការ ប្រកួតដោយបានរំកិលចំណាត់ថ្នាក់ ពិភពលោកពី ២៣ ប្រទេស មកលេខ ២១ នៅឆ្នាំ ២០១៥ និងពីចំណាត់ថ្នាក់លេខ១០ ឡើងមកចំណាត់ថ្នាក់លេខ ០៩ នៅឆ្នាំ ២០១៧ ព្រមជាមួយ នឹងការដណ្តើមមេដាយ សរុបចំនួន ៦០គ្រឿង ដោយក្នុងនោះមេដាយមាស ១០គ្រឿង មេដាយប្រាក់ ១៩គ្រឿង និងមេដាយសំរឹទ្ធិ ៣១គ្រឿង ពីការប្រកួតកម្រិតអាស៊ី និងកម្រិតពិភពលោកចាប់តាំងពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៩កន្លងមកនេះ ។

សមាសភាពសមាជិក គណៈកម្មាធិការប្រតិបត្តិ សហព័ន្ធកីឡាសូហ្វតិន្នីស កម្ពុជា សម្រាប់អាណត្តិទី៣ ឆ្នាំ ២០២២-២០២៦ រួមមាន ៖ លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ប្រធានសហព័ន្ធ លោកប្រាក់ ផល្លា អនុប្រធានទី១ លោក ស្រ៊ុន ប៊ុនណារ៉ាត់អនុប្រធានទី ២ លោកជា ប៊ុនវិបុល អនុប្រធាន លោកហេង សុឆុន អនុប្រធាន លោក វ៉ា គ្រី អនុប្រធាន លោក ជា សែនវិស្សុត អគ្គលេខាធិការ លោក វ៉ង់ វុទ្ធា អគ្គលេខាធិការរង លោក មាស បញ្ញាអគ្គលេខាធិការរង លោក មាស តឿ អគ្គលេខាធិការរង លោក ឃនសាត សាន្នីតា អគ្គលេខាធិការរង និងលោ អេងចំរើន អគ្គហិរញ្ញឹក
លោកសំណាង វីរៈបុត្រ អគ្គហិរញ្ញឹករង លោកដាំ ដា អគ្គហិរញ្ញឹករង លោក ប៊ូ សុផល សមាជិក លោកស្រេងឈុនឡាយ សមាជិក លោក ឆាយ បញ្ញាវុធ សមាជិក លោក យ៉ែម វាសនា សមាជិក សៀង ម៉ៅ សមាជិក លោក យីសារិន សមាជិក លោក ឆាយ មនៈសិកា សមាជិក លោក នី ចាន់សេដ្ឋា សមាជិក លោក កែវ ពិសិដ្ឋ សមាជិក លោកស្រី វ៉ាន សុវណ្ណ សមាជិក និងលោកស្រី រិន សុធារី សមាជិក៕

Most Popular

To Top