កីឡាករខ្សែប្រយុទ្ធបារាំង Dembele ត្រូវបានគេមើលឃើញថាកាន់តែចង្អៀតមែនទែនហើយសម្រាប់តំណែងរបស់ខ្លួនក្រោយពេលដែលមានវត្តមកដល់នៃកីឡាករខ្សែប្រយុទ្ធថ្មីជាមួយនឹង Barcelona ដូចជា Traore និង Aubameyang ផងនោះ។
កាលពីខែមករាកន្លងទៅនេះទោះបីជាមានការទាក់ទងពីសំណាក់ក្លឹបជាច្រើនក្តីប៉ុន្តែកីឡាកររូបនេះនៅតែបដិសេធមិនព្រមចាកចេញពី CampNou នោះដែរហើយដែលវាបានធ្វើឲ្យទាំង Man UTD និង Juventus គឺជាអ្នកដែលខកចិត្តខកថ្លើមខ្លាំងជាងគេ។
The Sport ជឿជាក់ថា Barcelona ជាក់ស្តែងគឺពិតជាចង់ឲ្យកីឡាកររូបនេះចាកចេញយ៉ាងខ្លាំងនៅក្នុងខែមករានេះប៉ុន្តែក្រោយបរាជ័យពួកគេនឹងបន្តរងចាំរហូតដល់រដូវក្តៅដែលក្នុងនោះ Man UTD គឺនៅតែមានចិត្តក្នុងការចង់បានកីឡាកររូបនេះនៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី