កីឡា

Juventus នឹងប្រជែង Spurs យកកុងត្រារបស់ Zaniolo

មកដល់សប្តាហ៍នេះ ព័ត៌មានអំពីការចាកចេញ របស់កីឡាករឆ្នើម Zaniolo ពីក្លឹប Roma គឺកាន់តែច្បាស់ហើយ ខណៈដែលក្លឹប២នៅអឺរ៉ុប កំពុងប្រជែងចង់បាន កុងត្រារបស់គាត់។

ក្លឹប Juventus នៅតែមានទំនុកចិត្តថា នឹងអាចនាំយកកីឡាករ Zanioloមករួមក្លឹបទោះបីជាបច្ចុប្បន្ន កំពុងមានការប្រកួតប្រជែង ជាមួយនឹង Spurs ក្តី។

Spurs គឺជាក្លឹបដែលបានតាមដានស្ថានភាព របស់កីឡាករខ្សែប្រយុទ្ធស្លាបរូបនេះ ជាយូរមកហើយ ប៉ុន្តែជឿជាក់ថា Juventus នឹងហ៊ានចំណាយលុយដ៏ច្រើនសន្ធឹកមួយ ដើម្បីអាចយកកីឡាកររូបនេះ មកជំនួសតំណែងរបស់ Paulo Dybalaដែលនឹងត្រូវចាកចេញនៅ ចុងរដូវកាលនេះទៅហើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top