កីឡា

Giroud ក្លាយជាវិរៈបុរស ក្នុងការប្រកួតប៉ះនឹង Inter Milan ក្រោយស៊ុតបាន ២គ្រាប់ម្នាក់ឯង

កីឡាករខ្សែប្រយុទ្ធ Olivier Giroud ក្នុងការប្រកួតយប់មិញនេះ បានក្លាយទៅជាកីឡាករឆ្នើម ក្នុងការប្រកួតសម្រាប់ក្រុមចុងក្រោយ ស៊ុតបាន២គ្រាប់នៅនាទីចុងម៉ោង ដើម្បីយកឈ្នះក្រុម Inter Milan ក្នុងលទ្ធផល២ទល់នឹង១។

កីឡាករបារាំងរូបនេះបានព្យាយាម ជួយក្រុមទោះបីជា Inter Milan តាំងតែពីនាទីទី៣៨ដោយកីឡាករ Ivan Perisic ប៉ុន្តែទីបំផុត នៅនាទីទី៧៥ទៅហើយទើប Giroud អាចស៊ុតគ្រាប់តាមស្មើជាបាល់ក្នុងប្រអប់ និង៣នាទីបន្ទាប់ គាត់អាចស៊ុតថែមបាន១គ្រាប់ទៀត យកឈ្នះ Inter Milan ទាំងប្រផិតប្រផោយក្រៅទឹកដីជាជ័យជំនះដ៏ធំបំផុត នៅរដូវកាលនេះ។

៣ពិន្ទុដែលបានដោយ Giroud បានធ្វើឲ្យ AC Milan មានពិន្ទុសរុប៥២ តាមពីក្រោយក្រុមលេខ១ កំពូលតារាង Inter Milan ដែលបច្ចុប្បន្ន មាន៥៣ពិន្ទុ និងសល់ចំនួនប្រកួតក្នុងដៃមួយទៀត៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top