កណ្តាល៖ មន្ទីអប់រំយុវជន និងកីឡាខេត្តកណ្តាប្រកាសបើក ការប្រកួតកីឡាបាល់ទាត់អាយុក្រោម ១៥ ឆ្នាំ ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តិចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីចម្រាញ់រកកីឡាករ មានសមត្ថភាពតំណាងឲ្យ ខេត្តកណ្តាលទៅចូលរួមការប្រកួតកីឡា បាល់ទាត់អាយុក្រោម ១៥ ឆ្នាំ ។

លោក ពៅ វណ្ណា ប្រធានការិយាល័យខេត្តកណ្តាល មានប្រសាសន៍ថា ការប្រកួតជ្រើសជើងឯកថ្នាក់ខេត្តនេះ ដោយមាន ការចង្អុល បង្ហាញពីលោក អភិបាលខេត្ត ដើម្បីធ្វើការជ្រើសរើស កីឡាករជើងខ្លាំង ទៅចូលរួមប្រកួតថ្នាក់ជាតិ នឹងឈានទៅដណ្តើមជ័យជំនះជូនខេត្ត ។ ការប្រកួតពានថ្នាក់ខេត្ត ឆ្នាំនេះមានការធ្លាក់ចុះ នូវក្រុមចូលរួមមួយចំនួន បើធៀបដោយសារ តែបញ្ហាមេរោគCOVID-19 ។ តែយ៉ាងណា លោកនៅតែជឿជាក់ថា នឹងជ្រើសបានកីឡាករល្អ ចេញពីការប្រកួតថ្នាក់ខេត្តនេះ ។

ការប្រកួតកីឡាបាល់ទាត់អាយុក្រោម ១៥ឆ្នាំ ជ្រើសរើសជើងឯកថ្នាក់ខេត្តកណ្តាល មានក្រុមចូលរួមចំនួន ៩ក្រុម រួមមានក្រុមបាល់ទាត់កសិដ្ឋានអមរៈ ក្រុមបាល់ទាត់ស្អាងយើងស្អាត ក្រុមបាល់ទាត់សាលាតម្រង់ទិសអាយុក្រោម ១៥ ក្រុមបាល់ទាត់ ក្រុមបាល់ទាត់រដ្ឋបាល ឃុំកំពង់ស្វាយ ក្រុមបាល់ទាត់វិទ្យាល័យ ជ័យវរន្ម័ទី៣ ក្រុមបាល់ទាត់ស្តេច គ្រុឌ ក្រុមបាល់ទាត់យុវជន ភូមិស្ទឹងជ្រៅ ក្រុមបាល់ទាត់យុវជនស្ម័គ្រចិត្ត ស្រុកកណ្តាលស្ទឹង និងក្រុមបាល់ទាត់ហនុមានស្វាយរលំ។
