កីឡា

Kai ជួយឲ្យក្លឹបលើកពាន Club World Cup ជាលើកដំបូង

យប់នៃការប្រកួតថ្ងៃសៅរ៍នៅទីក្រុង Abu Dhabi ម្សិលមិញកីឡាករដែលបានស៊ុតគ្រាប់បាល់តែមួយគ្រាប់គត់លើកពានរង្វាន់ Champion Leagues ជូនក្លឹបតោខៀវ Chelsea ហើយក៏បានក្លាយទៅជាកីឡាករស៊ុតបញ្ចូលទីឲ្យក្លឹបអាចលើកពាន Club World Cup ផងដែរ។

កីឡាករ Kai នៅពេលនេះត្រូវបានអ្នកគាំទ្រនាំគ្នាហៅគាត់ថាជា King Kai ក្នុងរយៈពេលមិនដល់មួយឆ្នាំផងដោយជួយស៊ុតយកបាល់ជ័យជំនះ២ដងលើកពានធំ២ដងឲ្យក្លឹប ក្រោមវត្តមានទស្សនាការប្រកួតយប់មិញនៅកីឡាដ្ឋាន Mohammed bin Zayed ដល់ទៅជាង៤០០០០នាក់។

ប្រកួតយប់មិញនេះក៏មានវត្តមានរបស់ម្ចាស់ក្លឹបលោក Abrahimovich ផងដែរហើយក្រោយលើកពានរង្វាន់នេះក្លឹបតោខៀវ Chelsea ក្រោមការដឹកនាំរបស់លោករយៈពេល ១៩ឆ្នាំនេះគឺអាចលើកពានរង្វាន់សរុបដល់ទៅ២០ដងរួចមកហើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top