កីឡា

Modric បញ្ជាក់សាជាថ្មីថា មិនដែលមានបំណងចង់ វិលត្រឡប់មកអង់គ្លេសវិញឡើយ

គិតចាប់តាំងតែពីបានផ្ទេរទៅចូលរួមជាមួយនឹងក្លឹបអធិរាជស Real Madrid ពីក្លឹបមាន់ខ្នាយមាស Spurs កាលពីរយៈពេល១០ឆ្នាំមុននោះកីឡាករ Luka Modric បានកសាងឈ្មោះជាកីឡាករដ៏ល្អបំផុតរបស់លីគកំពូលអេស្បាញនិងឈ្នះពានរង្វាន់ជាច្រើនឲ្យក្លឹបផងដែរ។

កីឡាករក្រូអាតវ័យចំណាស់រូបនេះទោះបីជាយ៉ាងណាក្តី បានចេញមកបញ្ជាក់សាជាថ្មីនៅក្នុងសប្តាហ៍នេះគាត់មិនដែលធ្លាប់មានបំណងក្នុងការវិលត្រឡប់ទៅកាន់ក្លឹបនៅលីគកំពូលអង់គ្លេស ណាមួយវិញឡើយទាំងដែលកន្លងមកធ្លាប់លេចឬអំពីព័ត៌មានចូលរួមជាមួយនឹង Man City។

កីឡាករវ័យ៣៦ឆ្នាំទៅហើយរូបនេះធ្លាប់លើកពានរង្វាន់ Champion Leagues ដល់ទៅ៤ដងជាមួយនឹង Real Madrid ពានរង្វាន់ LaLiga ចំនួន២ដងពានរង្វាន់ UEFA Super Cups ចំនួន៣ដងពានរង្វាន់ Club World Cup ចំនួន៣ដងពានរង្វាន់ Copa del Rey ចំនួន១ដងនិងពានរង្វាន់ Spanish Super Cup ដល់ទៅ៤ដងផងដែរគិតមកដល់ ពេលបច្ចុប្បន្ននេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top