កីឡា

Real Madrid ត្រៀមលក់ Casemiro ប្រសិនបើទទួលបាន តម្លៃសមរម្យមួយពី PSG

កីឡាករ Casemiro មកដល់ពេលនេះ នៅតែជាកីឡាករដ៏មានសារៈសំខាន់ម្នាក់របស់ក្លឹបយក្សអេស្បាញ Real Madrid
ប៉ុន្តែជឿជាក់ថាក្លឹបនឹងសម្រេចចិត្តលក់កីឡាកររូបនេះនៅរដូវក្តៅខាងមុខនេះ។

យោងតាមការចេញផ្សាយរបស់ El Nacional បានបង្ហាញថាក្លឹបមានមូលហេតុតែមួយគត់ក្នុងការលក់កីឡាករខ្សែការពារឆ្នើម រូបនេះគឺដោយសារតែមានបំណងក្នុងការប្រមូលលុយយកមកបានឲ្យបានកាន់តែច្រើនយកទៅប្រើប្រាស់ដើម្បីទិញកីឡាករល្បីៗដូចជា Kylian Mbappe និងកីឡាករ Erling Haaland ជាដើម។

គួរឲ្យដឹងដែរថាកន្លងមក Real Madrid ធ្លាប់បានលក់កីឡាករឆ្នើមខ្សែការពារ Sergio Ramos ម្នាក់រួចទៅហើយទៅឲ្យ PSG ដោយមិនមានតម្លៃខ្លួនឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top