កីឡា

លោក ជា ប៊ុនហេង ក្លាយជាប្រធាន សហព័ន្ធកីឡាវ៉ូស៊ូកម្ពុជា អាណត្តិទី៦ ឆ្នាំ២០២១-២០២៥

ភ្នំពេញ៖ លោក ជា ប៊ុនហេង អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ និងអគ្គលេខាធិការ ក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃបានក្លាយជាប្រធានសហព័ន្ធកីឡាវ៉ូស៊ូកម្ពុជា អាណត្តិទី៦ ឆ្នាំ២០២១-២០២៥ បន្ទាប់ ពីសមាជិកប្រតិបត្តិ អាណត្តិចាស់ អ្នកតំណាងក្លិប និងសមាគមកីឡាវ៉ូស៊ូបានបោះឆ្នោត តែងតាំងលោកប្រធាន ។

ក្នុងឳកាសមហាសន្និបាត សហព័ន្ធកីឡាវ៉ូស៊ូកម្ពុជា បញ្ចប់អាណត្តិទី ៥ និងបន្តអាណត្តិទី៦ ឆ្នាំ២០២១-២០២៥ កាលពីពេលថ្មីៗនេះនៅមជ្ឈមណ្ឌលកីឡា នរគបាលជាតិកម្ពុជា ដោយលោក ជា ប៊ុនហេង អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ និងអគ្គលេខាធិការ ក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋាន អប់រំកាយ និងកីឡា និងលោក ងិន សុបញ្ញា តំណាងឲ្យគណៈកម្មាធិការជាតិអូឡាំពិក ។

សមាសភាពសមាជិក គណៈកម្មាធិការប្រតិបត្តិ សហព័ន្ធកីឡាវ៉ូស៊ូកម្ពុជា សម្រាប់អាណត្តិទី៦ ឆ្នាំ ២០២១-២០២៥ រួមមាន ៖លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ប្រធានសហព័ន្ធ លោក តុង សផល អនុប្រធានទី១ លោក ជា ប៊ុនឆាយ អនុប្រធានទី ២ កញ្ញា ព្រាប ម៉ូនីកា អនុប្រធាន លោក ម៉ែន ម៉ាលីន អនុប្រធាន លោក ជា ម៉ៅ ចន្ថាវុធ អគ្គលេខាធិការ លោក ហេង វណ្ណៈ អគ្គលេខាធិការរង លោកស្រី  ឥន្ធ សុគន្ធី អគ្គលេខាធិការរង លោក សុខ វាសនា អគ្គលេខាធិការរង និងលោក សូ វិជ្ជា អគ្គលេខាធិការរង 

ចំណែកលោក កោ ឆៃហុង អគ្គហិរញ្ញឹក លោកស្រី ចាន់ តារា អគ្គហិរញ្ញឹករង លោកស្រី ម៉ៅ ច័ន្ទសូរិយា សមាជិក លោក សួង ចំណាន សមាជិក និងលោក យស់ សុវណ្ណា សមាជិក៕ ដោយ៖លី ភីលីព

Most Popular

To Top