កីឡា

Pep សារភាពថា Man City ពិតជាបានព្យាយាម បញ្ចុះបញ្ចូល Kane ជាច្រើនដងពិតមែន

កីឡាករខ្សែប្រយុទ្ធមាន់ខ្នាយមាស Spurs កីឡាករ Harry Kane កន្លងមកតែងតែមានពាក្យចចាមអារ៉ាម ក្នុងការផ្ទេរចាកចេញពីក្លឹបទៅចូលរួមជាមួយនឹងក្លឹបធំៗដូចជា Real Madridនិង Man City ជាដើម។

នៅសប្តាហ៍នេះគ្រូបង្វឹកក្លឹបមេឃខៀវ Man City លោក Pep Guardiola បានសារភាពថា ក្លឹបពិតជាបានព្យាយាមក្នុងការចរចាជាមួយនឹងកីឡាកររូបនេះ ដល់ទៅ៤ដង ពិតមែនកាលពីរដូវក្តៅ និងខែមករាកន្លងប៉ុន្តែបានត្រឹមតែបរាជ័យប៉ុណ្ណោះ។

ក្លឹប Spurs តែងតែបានបដិសេធមិនព្រមទទួលយក សំណើរណាមួយឡើយ ហើយបញ្ជាក់ម្តងហើយម្តងទៀតថា នឹងមិនលក់កីឡាករឆ្នើមរូបនេះចេញពីក្លឹបឡើយ ប៉ុន្តែទំនងជាមិនអាចទប់ចិត្តក្លឹបធំៗនៅអឺរ៉ុប មិនឲ្យបន្តចង់បាន Kane នោះឡើយ។

ទោះបីជាយ៉ាងណាក្តីលោក Pep បានអះអាងដែរថា លោកមិនដែលបានបង្ហាញអារម្មណ៍ មិនរីករាយចំពោះក្លឹប ទៅលើការបរាជ័យនេះទេ ប៉ុន្តែជាក់ស្តែងកំពុងរីករាយយ៉ាងខ្លាំង ជាមួយនឹងកីឡាករដែលគាត់កំពុងមានបច្ចុប្បន្ន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top