កីឡា

Arteta៖ Pepe ក្លាយជាកីឡាករផ្សេងម្នាក់ទៀត ដែលកំពុងតែល្អខ្លាំង

គ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta នៅសប្តាហ៍នេះបាននិយាយថា កីឡាករ Nicolas Pepe ចាប់តាំងតែពីបានវិលត្រឡប់ពីពានរង្វាន់ AFCON រួចមកគាត់បានផ្លាស់ប្តូរ ទំរង់កាន់តែខ្លាំងជាងមុន ទោះបីជាមានបញ្ហាកាលពីដើមរដូវកាលមកក្តី។

កីឡាករមានតម្លៃខ្លួនបំបែកកំណត់ត្រា របស់ក្លឹប៧២លានផោនរូបនេះ ចាប់ផ្តើមមើលឃើញទំរង់លេងខ្លាំង ក្នុងអំឡុងពេលប្រកួតបិទទ្វាកីឡាដ្ឋានជាច្រើនសប្តាហ៍ ដោយសារបញ្ហាកូវីដ កាលពីរដូវកាល២០២០-២០២១ ដោយអាចរកគ្រាប់បាល់ បានទៅដល់៨គ្រាប់ ក្នុងការប្រកួតត្រឹមតែ១១ប្រកួត។

គិតចាប់តាំងតែពីឆ្នាំ២០១៩ ពេលដែលគាត់បានផ្ទេរមកចូលរួមជាមួយនឹង Emirates កីឡាករវ័យ២៦ឆ្នាំរូបនេះ បានបង្ហាញទំរង់លេងជាទូទៅគឺមធ្យមប៉ុន្តែគ្រូបង្វឹកលោក Arteta រូបនេះជឿជាក់ថា បច្ចុប្បន្នទំរង់លេងនេះ បានប្រែប្រួលខ្លាំងធ្វើឲ្យគាត់ក្លាយជា កីឡាករដ៏ថ្មីម្នាក់៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top