កីឡាករវ័យក្មេងឆ្នើម Pedri ក្រៅតែពីមានព័ត៌មាន ចេញផ្សាយជាច្រើនរួចមកហើយនោះ នៅពេលនេះត្រូវបានគេកំពុង ប្រដូចសមត្ថភាពរបស់គាត់ ទៅនឹងទំរង់លេងរបស់វិរៈបុរសក្លឹបលោក Iniesta ថែមទៀតផង។

គ្រូបង្វឹករបស់ក្លឹបគឺលោក Xavi ផ្ទាល់ដែលជាអ្នកធ្វើការប្រដូចនេះ ដោយលោកបាននិយាយថា Pedri បានរំលឹកគាត់ឲ្យនឹកឃើញឡើងវិញ នូវសមត្ថភាពដ៏អស្ចារ្យរបស់លោក Iniesta ពេលមានវត្តមាននៅ Barcelona ហើយលោកបញ្ជាក់ថាបច្ចុប្បន្ន មានកីឡាករតិចតួចណាស់ ដែលមានសមត្ថភាពបែបនេះ។
កីឡាករខ្សែបម្រើ វ័យទើបតែ១៩ឆ្នាំរូបនេះសាជាថ្មី បានបង្ហាញសមត្ថភាពនៅក្នុងឈុតធំ របស់ក្លឹបតាមរយៈជ័យជំនះជាបន្តបន្ទាប់ និងចុងក្រោយនេះ យកឈ្នះលើក្រុម AT Club ក្នុងលទ្ធផល ដល់ទៅ៤ទល់នឹង០ទៀតផង៕ ប្រែសម្រួល៖ស៊ុនលី
