កីឡា

Roma ចាប់អារម្មណ៍ Herrera របស់ AT Madrid

កីឡាករខ្សែបម្រើឆ្នើមរបស់ក្លឹប AT Madrid កីឡាករ Hector Herrera បានបង្ហាញទំរង់លេងយ៉ាងល្អ ក្នុងរយៈពេលប៉ុន្មានប្រកួតចុងក្រោយនេះ ប៉ុន្តែគេមើលឃើញថាកីឡាកររូបនេះ ទំនងជាមិនបន្តរស់នៅ ជាមួយនឹងក្លឹបទៀតឡើយ។

មកដល់ពេលនេះកុងត្រារបស់គាត់ ជាមួយនឹង AT Madrid គឺមានសុពលភាពត្រឹមរដូវក្តៅប៉ុណ្ណោះ ហើយកាលពីសប្តាហ៍មុនផងដែរ គាត់ធ្លាប់បានអះអាងហើយថា មិនមានកុងត្រាថ្មីណា ត្រូវបានពិភាក្សារវាងគ្នានោះនៅឡើយទេ។

ខណៈដែល AT Madrid នឹងមិនចង់បាត់បង់គាត់ ទាំងមិនទទួលបានអ្វីនោះ គេដឹងថាក្លឹបយក្សអ៊ីតាលី Roma កំពុងធ្វើការតាមដានសកម្មភាព របស់កីឡាកររូបនេះ ជាមួយនឹងក្លឹបហើយសង្ឃឹមថា នឹងអាចដាក់សំណើរនាពេលខាងមុខនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top