អតីតអ្នកចាំទីជម្រើសជាតិអ៊ីតាលី Gianluigi Buffon បានបន្តកុងត្រាថ្មីជាមួយ Parmar រហូតដល់ឆ្នាំ២០២៤ នេះមានន័យថាគេ នឹងឈានដល់វ័យ៤៦ឆ្នាំ ពេលដែលកុងត្រានេះបញ្ចប់។
អតីតសមាជិកឈ្នះពាន World Cup វ័យ៤៤ឆ្នាំ បានត្រលប់មកចូលរួមជាមួយ Parmar ដែលកំពុងលេងនៅ Serie B ជាមួយកុងត្រារយៈពេល២ឆ្នាំ កាលពីរដូវក្ដៅមុន។ Buffon ធ្លាប់ឈ្នះពាន Serie A ១០លើកជាមួយ Juventus និងលេងក្នុងកំណត់ត្រា៦៥៨ប្រកួតជាមួយក្លឹប។
ក្រោយបន្ថែមកុងត្រាថ្មី Buffon បាននិយាយថា សម្រាប់គេនិងគ្រួសារនេះគឺជាថ្ងៃដ៏អស្ចារ្យ។ គេសង្ឃឹមថាទីក្រុងនិងអ្នកគាំទ្រទាំងអស់ នឹងសប្បាយចិត្ត។ Buffon ដែលបង្ហាញខ្លួន ប្រកួតលើកដំបូងនៅ Serie A ជាមួយ Parma កាលពីឆ្នាំ១៩៩៥ លេងបាន២៣ប្រកួតក្នុងលីគ នៅរដូវកាលនេះហើយ៕ Source: Sabay