The Mirror នៅថ្ងៃនេះបានចេញផ្សាយថា ក្លឹបញញួរធំ West Ham បានបង្ហាញពីចំណាប់អារម្មណ៍ ចំពោះកីឡាករខ្សែប្រយុទ្ធ Antoine Semenyo ដែលបច្ចុប្បន្នកំពុងមានឈ្មោះ ជាកីឡាករឆ្នើមរបស់ក្លឹប Bristol City ។

ក្រៅពីនោះក្លឹប Celtic ក៏បានបង្ហាញពីចំណាប់អារម្មណ៍ដូចគ្នាដែរ ចំពោះកីឡាករវ័យ២២ឆ្នាំរូបនេះ ដែលជឿជាក់ថាបច្ចុប្បន្នកំពុងមានតម្លៃ ប្រមាណជា១៥លានផោន គិតត្រឹមពេលដែលទ្វាកីឡាករដោះដូរ បើកនៅរដូវក្តៅខាងមុខនេះ។
West Ham នឹងយក Semenyo មកជួយក្នុងនាមជាកីឡាករបម្រុងតំណែង របស់កីឡាករខ្សែប្រយុទ្ធជួរមុខ Michail Antonio បន្ទាប់ពីបានឃើញគាត់អាចស៊ុតបញ្ចូលទី បានទៅដល់៦គ្រាប់ និងបញ្ជូនបាល់ ឲ្យមិត្តរួមក្រុមបាន៨ដងហើយ នៅក្នុងលីគទី២ របស់អង់គ្លេស Championship៕ ប្រែសម្រួល៖ស៊ុនលី
