កំណត់ត្រាមិនចាញ់ ក្នុងដីរបស់ក្រុម Liverpool បានបញ្ចប់នៅយប់មិញហើយ ក្រោមថ្វីជើងរបស់ក្រុម Inter Milan ក្នុងលទ្ធផល ០-១ ពានរង្វាន់ UEFA Champions League ជើងទី២ វគ្គ១៦ក្រុម។

ក្រុមហង្សក្រហមលេងបានល្អណាស់ នៅក្នុងដីកន្លងមក ដោយលេងមិនចាញ់នោះទេ។ តែយ៉ាងណាប៉ះជាមួយក្រុម Inter Milan យប់មិញ ពួកគេលេងមិនល្អឡើយ ដោយចាញ់ក្នុងលទ្ធផល ១-០ បើទោះជាប្រកួតនេះ ក្រុមមកពីអ៊ីតាលីនៅសល់គ្នា ត្រឹម១០នាក់ក៏ដោយ។ តែទោះជាយ៉ាងនេះក្ដី ដោយសារនេះជាជើងទី២ ហើយកាលពីជើងទី១កន្លងទៅ Liverpool ឈ្នះ ២-០ ហើយនោះ ទើបលទ្ធផលសរុបទាំងពីរជើងទៅ ក្រុមរបស់លោក Klopp នៅតែបានឡើងទៅវគ្គ៨ក្រុមចុងក្រោយដដែល។
នេះជាការចាញ់លើកដំបូង ក្នុងដីរបស់ក្រុម Liverpool ហើយ ខណៈដែលពួកគេបានរក្សាកំណត់ត្រាមិនចាញ់បានដល់ទៅ២៩ប្រកួតឯណោះ។ លោក Klopp បានបញ្ជាក់លោកមិនសប្បាយចិត្តនោះទេ ចំពោះកំហុសដែលកូនក្រុមបានបង្កឡើង ក្នុងប្រកួតនេះ៕ Source: Sabay
