កីឡា

Newcastle ដាក់សំណើរ២១លានផោន ប្រជែងខ្សែប្រយុទ្ធម្នាក់មក ពីអ៊ីតាលីជាមួយនឹង Juventus

The Nicolo Schira ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបសេដ្ឋីថ្មីអង់គ្លេស Newcastle និងក្លឹបយក្សអ៊ិតាលីកំពុងតែបើកការប្រជែងគ្នាដើម្បីអាចទទួលបាន កុងត្រាជាមួយនឹងកីឡាករខ្សែ ប្រយុទ្ធឆ្នើមរបស់ក្លឹប Sassuolo ដែលមានឈ្មោះថា Giacomo Raspadori។

មកដល់ពេលនេះ Newcastle គឺបានដាក់សំណើរជាទឹកប្រាក់ប្រមាណជា ២៥លានអឺរ៉ូឬត្រូវជា២១លានផោនរួច ទៅហើយសម្រាប់កីឡាករខ្សែប្រយុទ្ធវ័យទើបតែ២២ឆ្នាំរូបនេះសម្រាប់រដូវក្តៅ
ទោះបីធ្លាប់បរាជ័យម្តងហើយកាលពីខែមករាកន្លងមក។

ទោះបីជាយ៉ាងណាក្តី Newcastle ក៏នឹងត្រូវប្រឈមមុខទៅនឹងក្លឹប Juventus ផងដែរចំពោះកីឡាករកីឡាកររូបនេះក្នុងពេលដែល Juventus កំពុងព្យាយាមបង្កើនកម្លាំងនៅតំបន់ ប្រយុទ្ធបន្ថែមទៀតនៅរដូវកាលក្រោយ៕ ប្រែសម្រួល៖ស៊ុន លី

Most Popular

To Top