កីឡា

កំណត់ត្រា​មិន​ចាញ់ ​ក្នុង​ដី២៩ប្រកួត Liverpool ​ចប់​នៅ​យប់មិញ​នេះ​

​កំណត់ត្រា​មិន​ចាញ់ ​ក្នុង​ដី​របស់​ក្រុម Liverpool ​បាន​បញ្ចប់​នៅ​យប់មិញ​ហើយ ​ក្រោម​ថ្វី​ជើង​របស់​ក្រុម Inter Milan ​ក្នុង​លទ្ធផល ០-១ ​ពាន​រង្វាន់ UEFA Champions League ​ជើង​ទី​២ ​វគ្គ​១៦​ក្រុម។

​ក្រុម​ហង្ស​ក្រហម​លេង​បាន​ល្អ​ណាស់ ​នៅ​ក្នុង​ដី​កន្លង​មក ​ដោយ​លេង​មិន​ចាញ់​នោះ​ទេ។ តែ​យ៉ាង​ណា​ប៉ះ​ជាមួយ​ក្រុម Inter Milan ​យប់មិញ ពួកគេ​លេង​មិន​ល្អ​ឡើយ ​ដោយ​ចាញ់​ក្នុង​លទ្ធផល ១-០ ​បើ​ទោះ​ជា​ប្រកួត​នេះ ​ក្រុម​មក​ពី​អ៊ីតាលី​នៅ​សល់​គ្នា ​ត្រឹម​១០​នាក់​ក៏​ដោយ។ ​តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​ដោយសារ​នេះ​ជា​ជើង​ទី​២ ​ហើយ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ Liverpool ​ឈ្នះ ២-០ ​ហើយ​នោះ ​ទើប​លទ្ធផល​សរុប​ទាំង​ពីរ​ជើង​ទៅ ​ក្រុម​របស់​លោក Klopp ​នៅ​តែ​បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ដដែល។

នេះ​ជា​ការ​ចាញ់​លើក​ដំបូង​ ក្នុង​ដី​របស់​ក្រុម Liverpool ​ហើយ ​ខណៈ​ដែល​ពួកគេ​បាន​រក្សា​កំណត់ត្រា​មិន​ចាញ់​បាន​ដល់​ទៅ​២៩​ប្រកួត​ឯ​ណោះ។ លោក Klopp ​បាន​បញ្ជាក់​លោក​មិន​សប្បាយ​ចិត្ត​នោះ​ទេ ​ចំពោះ​កំហុស​ដែល​កូន​ក្រុម​បាន​បង្ក​ឡើង​ ក្នុង​ប្រកួត​នេះ៕ Source: Sabay

Most Popular

To Top