កីឡា

ខ្លាំង​ណាស់ ៦​រដូវ​កាល​ជាប់​គ្នា​ហើយ Lewandowski ធ្វើ​បាន​​ចាប់​ពី​៤០​គ្រាប់​នៅ Bayern

ខ្សែ​ប្រយុទ្ធ Robert Lewandowski អាច​ធ្វើ​បាន​គ្រាប់ Hat-Trick លឿន​ជាង​គេ​បំផុត ​​​ក្នុង​ប្រវត្តិសាស្ត្រ​ពាន​រង្វាន់ Champions League ក្រោយ​ជួយ Bayern Munich ឈ្នះ RB Salzburg ៧-១។

​៣​គ្រាប់​របស់ Lewandowski ប្រើ​រយៈពេល​ត្រឹម​តែ​២៣​នាទី​ប៉ុណ្ណោះ ខណៈ​៤​គ្រាប់​របស់ Bayern ផ្សេង​ទៀត​រក​បាន​ដោយ Gnabry, Thomas Muller និង Leroy Sane។ ម្ចាស់​កំណត់ត្រា​ចាស់​​គ្រាប់​បាល់ Hat-Trick លឿន​បំផុត​នៅ UCL គឺ​បាន​កាន់កាប់​ដោយ​​លោក Marco Simone របស់ AC Milan ដែល​ធ្វើ​បាន​កាល​ឆ្នាំ​១៩៩៦ ពេល​លេង​ទល់ Rosenborg។

៣​គ្រាប់​បន្ថែម​​កាល​ពី​យប់​មិញ​​ Lewandowski អាច​រក​បាន​​​គ្រាប់​ ចាប់​ពី​៤០​គ្រាប់​ឡើង​​ ក្នុង​៦​រដូវ​កាល​​ជាប់​គ្នា​ នៅ Bayern។ ​ក្នុង​នោះ៖

  • ២០១៥-១៦ = ៤២​គ្រាប់
  • ២០១៦-១៧ = ៤៣​គ្រាប់
  • ២០១៧-១៨ = ៤១​គ្រាប់
  • ២០១៨-១៩ = ៤០​​គ្រាប់
  • ២០១៩-២០ = ៥៥​គ្រាប់
  • ២០២០-២១ = ៤៨​គ្រាប់
  • ២០២១-២២ = ៤២​គ្រាប់ (​និង​កំពុង​បន្ត)៕ Source: Sabay

Most Popular

To Top