កីឡា

Neymar ចង់​បង្កើត​ប្រវត្តិសាស្ត្រ​ ឲ្យ PSG លើក​ពាន UCL ​ក្នុង​ទីក្រុង​ប៉ារីស

ការ​ត្រលប់​មក​លេង ​នៅ​កីឡដ្ឋាន Bernabeu នឹង​ក្លាយ​ជា​រឿង ​ពិសេស​សម្រាប់ Neymar និង​​មិត្ត​រួម​ក្រុម Lionel Messi។

Real Madrid រាត្រី​នេះ​នឹង​ត្រូវ​ស្វាគមន៍ ​ក្រុម​អ្នក​មាន​របស់​បារាំង Paris Saint Germain សម្រាប់​ជើង​ទី​ពីរ ​ពាន​រង្វាន់ Champions League ខណៈ​ជើង​ទី​​មួយ​ពួក​គេ​ចាញ់ ១-០។ Neymar និង Messi ត្រូវ​បាន​គេ​សង្ឃឹម​ ខ្ពស់​អាច​បង្ហាញ​វត្តមាន ​ក្នុង​ប្រកួត​នេះ ។

មុន​ការ​ប្រកួត​មក​ដល់ Neymar ក៏​បាន​និយាយ​ពី​អារម្មណ៍ ​របស់​ខ្លួន​សម្រាប់​ការ​​វិល ​ត្រលប់​មក​លេង​នៅ​កីឡដ្ឋាន Bernabeu ម្ដង​ទៀត។ “វា​គឺ​ជា​ការ​ប្រកួត​ពិសេស​មួយ​សម្រាប់​ខ្ញុំ​និង Messi។ ខ្ញុំ​មាន​អនុស្សាវរីយ៍​​ច្រើន​។ ខ្ញុំ​តែងតែ​លេង​នៅ​ទី​នេះ រក​គ្រាប់​បាល់​និង​ Assist”។ សម្ដី​របស់ Neymar ។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល ​វ័យ​៣០​​ឆ្នាំ​បាន​បន្ថែម​ទៀត​ថា គេ​រីករាយ​ជាមួយ​មហិច្ឆតា​​ ដើម្បី​បង្កើត​ប្រវត្តិសាស្ត្រ និង​នាំ PSG ទៅ​រក​អ្វី​ដែល​ចង់​បាន។ វគ្គ​ផ្ដាច់ព្រ័ត្រ UCL គឺ​លេង​នៅ​ទីក្រុង​ប៉ារីស ហើយ​​សម្រាប់ PSG តែ​ម្ដង។ PSG បាន​ធ្វើ​ការ​លើ​រឿង​នេះ ​ជា​យូរ​មក​ហើយ ។ នេះ​ជា​ជំហាន​មួយ​ទៀត​ដែល​ត្រូវ​ធ្វើ ៕ ​​

Most Popular

To Top