កីឡា

ការប្រកួតកីឡា មធ្យមសិក្សា ជ្រើសរើសជើងឯក ថ្នាក់ខេត្តកណ្តាល ប្រចាំឆ្នាំ២០២១ -ឆ្នាំ២០២២ នាថ្ងៃទី២២ខែកុម្ភៈ

ខេត្តកណ្តាល ៖ ការិយាល័យអប់រំយុវជន និងកីឡា នៃមន្ទីអប់រំយុវជន និងកីឡា ខេត្តកណ្តាល ប្រកាសជាផ្លូវការរៀបចំការ ប្រកួតកីឡាមធ្យម សិក្សាជ្រើសរើសជើងឯក ថ្នាក់ខេត្តកណ្តាលប្រចាំឆ្នាំ២០២១-ឆ្នាំ២០២២ ដែលជាផែនការប្រចាំឆ្នាំ របស់ការិយាល័យ អប់រំ យុវជន និងកីឡា ដើម្បីចម្រាញ់រកកីឡាករ មានសមត្ថភាព តំណាងឲ្យខេត្ត ចូលរួមការប្រកួតកីឡា មធ្យមសិក្សាជ្រើសរើសជើងឯក ទូទាំងប្រទេស ។

ការប្រកួតកីឡា មធ្យមសិក្សាជ្រើសរើសជើងឯក ថ្នាក់ខេត្តកណ្តាល ប្រចាំឆ្នាំ២០២១-ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្រុង តាខ្មៅ ខេត្តកណ្តាល ដូច្នេះសូមក្រុង និងក្រុងអញ្ជើញ បញ្ជូនក្រុមកីឡាករ-កីឡាការិនី របស់ខ្លួន ដែលមានតាមប្រភេទកីឡានីមួយ ដើម្បីចូលរួមប្រកួត ។

ចំពោះក្រុមកីឡាករ- កីឡាការិនី ដែលគ្រងតំណែងជើងឯក ថ្នាក់ខេត្តកណ្តាល នឹងតំណាងឲ្យខេត្ត ចូលរួមការប្រកួតកីឡាមធ្យម សិក្សាជ្រើសរើសជើង ឯកទូទាំងប្រទេស ។ ថ្នាក់ដឹកនាំក្រុង និងស្រុក ត្រូវស្វែងរកក្រុមកីឡាករ-កីឡាការិនីឆ្នើម ៕

Most Popular

To Top