ក្លឹបបិសាចក្រហម Man UTD ត្រូវបាន The Northern Echo ជឿជាក់ថា កំពុងស្ថិតនៅក្នុងការប្រជែងគ្នា មួយ ដើម្បីដណ្តើមយកកីឡាករ វ័យក្មេងឆ្នើម របស់ក្លឹប Marseille ដែលមានឈ្មោះថា Boubacar Kamara នារដូវក្តៅខាងមុខនេះ។
កីឡាករវ័យទើបតែ២២ឆ្នាំរូបនេះ នឹងផុតកុងត្រា នៅរដូវក្តៅហើយ ក្នុងនោះក៏មានការចាប់អារម្មណ៍ ពីក្លឹបអ្នកមានដូចជា Newcastle, Crystal Palaceនិង West Ham ផងដែរ ។
ក្នុងពេលជាមួយគ្នានេះក្លឹប ក៏កំពុងពិចារណាទៅលើបេក្ខភាពម្នាក់ទៀត នៅក្នងតំបន់ប្រយុទ្ធ សម្រាប់ជំនួសតំណែង របស់ Cavani និង CR7 ដែលមានវ័យ កាន់តែចាស់នឹងជឿជាក់ថា នឹងត្រៀមចាកចេញពីក្លឹប ទៀតហើយ នៅពេលបន្ទាប់នោះ។
កីឡាករ Richarlison ដែលកំពុង លេងឲ្យក្លឹប Everton កំពុងក្លាយទៅជាគោលដៅថ្មី របស់ក្លឹបហើយជឿជាក់ថាអ្នកតំណាង របស់ក្លឹបបានធ្វើការទាក់ទង ជាមួយនឹងភ្នាក់ងាររបស់កីឡាករ ប្រេស៊ីលរូបនេះហើយ ផងដែរ ដើម្បីពិនិត្យមើលលទ្ធភាព រវាងគ្នា៕
ប្រែសម្រួល៖ស៊ុនលី