កីឡា

អ្នកគាំទ្រ Real Madrid យប់នេះ ត្រៀមស្វាគមន៍ Mbappe ដោយសង្ឃឹមថា កីឡាករនឹងចូលរួម ក្លឹបនៅរដូវកាលក្រោយ

អ្នកគាំទ្រក្លឹប Real Madrid ត្រូវបានគេដឹងថា កំពុងត្រៀមរៀបចំផែនការ ក្នុងការទទួលស្វាគមន៍កីឡាករឆ្នើម Mbappe នៅក្នុងការប្រកួតពានរង្វាន់ Champions League យប់ថ្ងៃពុធនេះដោយសង្ឃឹមថា កីឡាករនឹងសម្រេចចិត្តមកចូលរួមក្លឹប នារដូវកាលក្រោយ។

គិតមកដល់ពេលនេះកីឡាករ ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះនឹងមានកុងត្រា ដែលផុតសុពលភាពនៅចុងរដូវកាលនេះ ហើយប៉ុន្តែនៅមិនទាន់មាន
សញ្ញាថាគាត់នឹងត្រូវបន្តរស់ នៅជាមួយនឹង PSG ទៀតឡើយ ។

គួរឲ្យដឹងដែរថា PSG នឹងត្រូវប្រកួតប៉ះ Real Madrid យប់នេះ ក្នុងទឹកដី Santiago Bernabeu ក្រោយយក ឈ្នះក្នុងលទ្ធផល១ទល់នឹង០
កាលពីការប្រកួតកន្លង មកហើយគ្រាប់បាល់ ជ័យជំនះនោះ គឺធ្វើឡើងដោយ Mbappe ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top