កីឡា

ឈ្នះ​គ្រាប់​នៅ​នាទី​៩៩ Lampard អបអរ​ខ្លាំង​ពេក ​រហូត​ដល់​បាក់​​​ឆ្អឹង​ប្រអប់​ដៃ

អ្នក​ចាត់​ការ​របស់ Everton លោក Frank Lampard បាន​បញ្ជាក់​ថា លោក​បាន​បាក់​ឆ្អឹង​ប្រអប់​ដៃ​​ ព្រោះ​តែ​ការ​អបអរ​ខ្លាំង​ពេក អំឡុង​ពេល​ក្រុម​របស់​លោក ​យក​ឈ្នះ Newcastle United ១-០។

ខ្សែ​បម្រើ​ប្រយុទ្ធ Alex Iwobi រក​បាន​គ្រាប់​នៅ​នាទី​៩០+៩ ជួយ​ឲ្យ Everton គម្លាត​៣​ពិន្ទុ​ពី​តំបន់​កាត់​ចោល ​ក្នុង​​តារា​ពិន្ទុ Premier League។ ជ័យជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​លោក Lampard សប្បាយ​ចិត្ត​ស្ទើរ​ហោះ ព្រោះ​តែ​ក្រុម​របស់​ខ្លួន​កំពុង​ត្រូវ​ការ​ពិន្ទុ​ខ្លាំង ​ដើម្បី​បន្ត​ដង្ហើម​​នៅ​​លីគ​កំពូល​អង់គ្លេស ​រដូវ​កាល​ក្រោយ។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ ក្រោយ​បញ្ចប់​ការ​ប្រកួត អ្នក​ចាត់​ការ​វ័យ​​ឆ្នាំ​​ បាន​បញ្ជាក់​ថា លោក​បាន​បាក់​ឆ្អឹង​ប្រអប់​ដៃ ព្រោះ​តែ​អបអរ​ខ្លាំង​ពេក។ លោក​ក៏​មិន​ដឹង​ថា ​បាន​ទៅ​ប៉ះ​អ្វី​ដែល ទើប​ធ្វើ​ឲ្យ​បាក់​ឆ្អឹង​បែប​នេះ។ Everton ពេល​នេះ​កំពុង​ស្ថិត​​នៅ​លេខ​១៧ ​ក្នុង​តារាង​ពិន្ទុ គម្លាត​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ ​ពី​​ក្រុម​នៅ​តំបន់​កាត់​ចោល៕ Source: Sabay

Most Popular

To Top