The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបយក្សអ៊ីតាលី Juventus បានកំពុងតែបន្ត តាមដានយ៉ាង យកចិត្តទុកដាក់ ចំពោះការវិវត្តទៅ នៃកិច្ចពិភាក្សាចរចាបន្តកុងត្រាថ្មី រវាងកិឡាករ Ronald Araujo ជាមួយនឹង ក្លឹប Barcelona។

កីឡាករខ្សែការពាររូបនេះ នៅមិនទាន់បានឈានទៅដល់ការ សម្រេចចិត្តថ្មី ក្នុងការបន្តកុងត្រា ជាមួយនឹងក្លឹបយក្សអេស្បាញ Barcelona នៅឡើយខណៈដែលក្លឹបក៏មិនហ៊ាន ផ្តល់អ្វីដែលច្រើនជាងនេះ នៅឡើយដែរ ។
គួរឲ្យដែរថាខ្សែការពាររូបនេះ មានកុងត្រាបច្ចុប្បន្នមានសុពលភាព ត្រឹមរដូវក្តៅឆ្នាំ២០២៣ប៉ុណ្ណោះ ប៉ុន្តែកីឡាករផ្ទាល់ហាក់ ដូចជាមិន
មានបំណងក្នុងការពិចារណា ទៅលើកុងត្រាថ្មី នៅលើទឹកដី Camp Nou ឡើយ ៕
ប្រែសម្រួល៖ស៊ុនលី
