កីឡា

រកឃើញក្រុម បាល់ទាត់យុវជន-យុវតីជើង ខ្លាំង៧ក្រុម កកកៅអីនៅវគ្គផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League

ភ្នំពេញ ៖ នៅថ្ងៃអាទិត្យ ទី២៧ ខែមីនានេះ ក្រុមបាល់ទាត់យុវជន-យុវតីចំនួន ៣៨៤នាក់ បានប្រកួត ប្រជែងគ្នា ដើម្បីដណ្តើមកៅអី សម្រាប់ឡើង វគ្គផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League ដែលនឹង ប្រព្រឹត្តទៅនៅខែ សីហាខាងមុខ ការប្រកួតធ្វើឡើង ដោយមានកិច្ចសហការ ជាមួយនឹងក្រុមហ៊ុន AIA Cambodia អង្គការផ្កាយសមុទ្រ កម្ពុជា (ISF) នឹងរៀបចំកម្មវិធីបិទការប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League ប្រចាំឆ្នាំ ២០២២ ចំនួនពីរលើក ។

ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League គឺជាការប្រកួតបាល់ទាត់ វិលជុំដ៏ធំជាងគេមួយ នៅប្រទេសកម្ពុជា ។ដូចនឹងឆ្នាំមុនៗ អង្គការផ្កាយសមុទ្រកម្ពុជា និងក្រុមហ៊ុនAIA Cambodia បានប្រគល់មេដាយ និងរង្វាន់ដល់ក្រុម ដែលឈ្នះទាំង នៅរាជធានីភ្នំពេញ និងក្រុងកំពត បន្ទាប់ពីបញ្ចប់ការប្រកួត នៅថ្ងៃអាទិត្យនេះ ។ ដោយឡែក ឆ្នាំ២០២២នេះគឺជាឆ្នាំដំបូង ហើយ ដែលអង្គការផ្កាយ សមុទ្រកម្ពុជា និងក្រុមហ៊ុន AIA Cambodia រួមគ្នារៀបចំព្រឹត្តិការណ៍ប្រកួត ផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League ។ ដោយកំណត់ យកថ្ងៃអាទិត្យ ទី១៤ ខែសីហា នៅបរិវេណទីលានបាល់ទាត់អង្គការផ្កាយសមុទ្រកម្ពុជា ក្នុងរាជធានីភ្នំពេញ ព្រឹត្តិការណ៍ប្រកួតផ្តាច់ ព្រ័ត្រ AIA – ISF Grand Championship League នឹងស្វាគមន៍ វត្តមានកីឡាករ កីឡាការនី ៣០០នាក់ មក ពីរាជធានីភ្នំពេញ ក្រុងកំពត ក្រុងសៀមរាប និង ខេត្តកំពង់ស្ពឺជាដើម ។

អ្នកស្រី ជួប វិច្ឆិកា ជាប្រធានគ្រប់គ្រង ប្រចាំប្រទេស របស់អង្គការ ផ្កាយសមុទ្រកម្ពុជា មានប្រសាសន៍ ពន្យល់ពីគោលបំណង នៃព្រឹត្តិការណ៍ ប្រកួតបាល់ទាត់កុមារ និង យុវជនផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League នេះថា៖ “គោលបំណង នៃព្រឹត្តិការណ៍ ប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League គឺ ដើម្បីផ្តល់ឱកាសដល់កុមារ និង យុវជន ដែលជួបប្រទះភាពក្រីក្រ និងការរើស អើងយេនឌ័រ ឲ្យមកជួបជុំគ្នា បង្កើត សហគមន៍មួយ ដែលពោរពេញ ដោយការជួយជ្រោមជ្រែងគ្នា ការ យល់ដឹង និងសាមគ្គីភាពជាធ្លុងមួយ ។ ដោយសារតែឆ្នាំនេះគឺជាឆ្នាំដំបូង ដែលពួកយើងពង្រីកវិសាល ភាពនៃការប្រកួតវិលជុំនេះទៅកាន់ ខេត្តក្រុងផ្សេងៗដូចជាក្រុងកំពត ក្រុងសៀមរាប និង ខេត្តកំពង់ស្ពឺ ពួកយើងចង់រៀប ចំព្រឹត្តិការណ៍ប្រកួត បាល់ទាត់កុមារ និងយុវជនផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League ដោយប្រមូលផ្តុំកុមារ និងយុវជននៅទូទាំង ប្រទេសឲ្យមកជួបជុំគ្នា ។”

ព្រឹត្តិការណ៍បិទការ ប្រកួត បាល់ទាត់កុមារ និងយុវជននៅរាជធានីភ្នំពេញ ៖ អង្គការផ្កាយសមុទ្រកម្ពុជា និង ក្រុមហ៊ុន AIA Cambodia មានក្តីសោមនស្សរីករាយ ក្នុងការស្វាគមន៍ កញ្ញា Shannon Moloney ជាគ្រូបង្វឹកផ្នែកអភិវឌ្ឍអន្តរជាតិ របស់ក្លឹបបាល់ទាត់ Tottenham Hotspur មក ចូលរួមជាភ្ញៀវកិត្តិយស ក្នុងព្រឹត្តិការណ៍បិទការប្រកួត បាល់ទាត់កុមារ និងយុវជន AIA – ISF Youth League កាលពីថ្ងៃអាទិត្យ ។ ក្រោមកិច្ច សហការជាមួយនឹង អង្គការក្រៅ រដ្ឋាភិបាល និងក្រុមហ៊ុនធានា រ៉ាប់រងអាយុជីវិតទាំងពីរនេះ កញ្ញា Moloney មានគោលជំហរផ្តោត លើការពង្រឹង សិទ្ធិអំណាច របស់ស្ត្រី ក្នុងវិស័យកីឡា ។ សុន្ទរកថា បិទការប្រកួតបាល់ទាត់នេះ ក៏ត្រូវបានធ្វើឡើងដោយអ្នកស្រី ជួប វិច្ឆិកា ជា ប្រធានគ្រប់គ្រងប្រចាំ ប្រទេសរបស់អង្គការ ផ្កាយសមុទ្រកម្ពុជា និងកញ្ញា ម៉េង ដាណែត ជាប្រធាន ទីផ្សារជាន់ខ្ពស់របស់ក្រុមហ៊ុន AIA Cambodia និងបានជួយកញ្ញា Moloney ក្នុងការចែកមេដាយ និង រង្វាន់លើកទឹកចិត្តដល់កីឡាករ កីឡាការនីទៀតផង ។

ការប្រកួតវិលជុំលើកទីមួយ បានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៦ ខែកុម្ភៈ នៅ រាជធានីភ្នំពេញ ។ ការប្រកួត ដែលមានរយៈ ពេលប្រាំមួយសប្តាហ៍នេះប្រព្រឹត្ត ទៅនៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រកម្ពុជា ដោយមានវត្តមានចូលរួមរបស់កីឡាករ កីឡាការនីចំនួន ៤៥០នាក់ទៅតាមប្រភេទអាយុដូចជា៖ កុមារា និងកុមារីអាយុក្រោម ១៤ឆ្នាំ កុមារាអាយុក្រោម១០ឆ្នាំ និងកុមារីអាយុក្រោម១៨ឆ្នាំជាដើម ។ គូសបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍បិទការប្រកួត នៅថ្ងៃអាទិត្យកន្លងទៅ មានកីឡាករ កីឡាការនីចូល រួមចំនួន ២៤០នាក់ ដែលមកពី ១៦ក្រុម ។ ក្រុម ដែលឈ្នះនៅរាជធានីភ្នំពេញ និងជាប់ទៅប្រកួតនៅ វគ្គផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League មានដូចខាងក្រោម ៖ ក្រុមកុមារីអាយុក្រោម ១៨ឆ្នាំ មកពីរាជធានីភ្នំពេញ ៖ អង្គការផ្កាយសមុទ្រ កម្ពុជា សាខាស្ទឹងមានជ័យ ក្រុមកុមារីអាយុក្រោម១៤ឆ្នាំ មកពីរាជធានីភ្នំពេញ៖ សាលាបឋមសិក្សាពញាពន់ ក្រុមកុមារាអាយុ ក្រោម១៤ឆ្នាំ មកពីរាជធានីភ្នំពេញ៖ សាលាបឋមសិក្សារលួស និងក្រុមកុមារាអាយុក្រោម១០ឆ្នាំ មកពីរាជធានីភ្នំពេញ៖ សាលាបឋមសិក្សា ពញាពន់
ព្រឹត្តិការណ៍ប្រកួត បាល់ទាត់កុមារ និងយុវជន AIA – ISF Youth League នៅក្រុងកំពត ៖ កម្មវិធីប្រកួតបាល់ទាត់កុមារ និងយុវជននៅក្រុង កំពតកាលពីថ្ងៃអាទិត្យនេះ បានស្វាគមន៍វត្តមានដ៏ ខ្ពង់ខ្ពស់របស់លោក សូ ភារិទ្ធិ ជាអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាក្រុងកំពត និងលោក Vincent Chong ជាមន្ត្រីភ្នាក់ងារជាន់ខ្ពស់ ដែលបានចូលរួមជាមួយនឹងអង្គការផ្កាយសមុទ្រកម្ពុជា និងក្រុមហ៊ុន AIA Cambodia ។
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជនលើកទីពីរ បានប្រព្រឹត្តទៅនៅក្រុងកំពត ។ កម្មវិធីប្រកួត បាល់ទាត់វិលជុំនេះ បានចាប់ផ្តើមបើកការប្រកួត នៅថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ នៅក្លឹបបាល់ទាត់ X Sport Club ដែលមានវត្តមានកីឡាករ កីឡាការនីសរុបចំនួន ១៨០នាក់ ក្នុងនោះកីឡាការនីមានចំនួន ៦០នាក់ ។ កម្មវិធីប្រកួតបាល់ទាត់កាលពីថ្ងៃអាទិត្យនេះមានវត្តមាន កីឡាករ កីឡាការនីចូលរួមចំនួន ១៤៤នាក់ មកពី ១២ក្រុម ។
ក្រុម ដែលឈ្នះ ក្នុងការ ប្រកួតនៅក្រុងកំពត និងជាប់ទៅប្រកួត ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជនផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League មានដូចខាងក្រោម ៖ ក្រុមកុមារីអាយុក្រោម១៤ឆ្នាំ មកពីក្រុងកំពត ៖ សាលាបឋមសិក្សា កំពូលមាស ក្រុមកុមារាអាយុ ក្រោម១៤ឆ្នាំ មកពីក្រុងកំពត យុវជនកំពត និងក្រុមកុមារាអាយុក្រោម១០ឆ្នាំ មកពីក្រុងកំពត៖ MJC កំពត៕

Most Popular

To Top