កីឡា

ក្រុមបាល់ទាត់ និងបាល់ទះនារី ស្រុកអង្គស្នូល ដណ្តើមគ្រងតំណែងជើងឯក នៃការប្រកួតកីឡា សិស្សបឋមសិក្សាជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ២០២១-២០២២

ភ្នំពេញ ៖ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ក្រុមបាល់ទាត់ និងបាល់ទះនារី ស្រុកអង្គស្នូល ដណ្តើមបានជើងឯក នៃការប្រកួតកីឡា សិស្សមធ្យម សិក្សាជ្រើសរើសជើងឯក ខេត្តកណ្តាលប្រចាំឆ្នាំ ២០២១-២០២១ បន្ទាប់ពីទំាង២វិញ្ញាសានេះ បានយកលើគូប្រកួត នៅទីលានរបស់ខេត្ត ដោយការប្រកួត ចម្រាញ់រកកីឡាករ-កីឡាការិនី វ័យក្មេងចូលរួមការប្រកួត ទូទំាំងប្រទេស ដោយការប្រកួតនេះ រៀបចំការិយាល័យ អប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ។

ក្រុមបាល់ទាត់នារី ស្រុកអង្គស្នូល បានយកឈ្នះលើកក្រុមបាល់ទាត់នារី ស្រុកស្អាង ក្នុងបច្ចេកទេស លទ្ធផល ៣ទល់២ នៅផ្តាច់ព្រ័ត្រ ដូច្នេះធ្វើឲ្យក្រុម បាល់ទាត់នារី ស្រុកអង្គស្នូល គ្រងតំណែងជើងឯក ខណៈក្រុមបាល់ទាត់នារី ស្រុកស្អាងជើងឯករង ចំណែកក្រុមបាល់ទាត់នារី ស្រុកកណ្តាលស្ទឹង ឈ្នះក្រុមបាល់ទាត់នារី អនុវិទ្យាល័យគោករមៀត “ស្រុកកណ្តាលស្ទឹង” ដណ្តើមចំណាត់ថ្នាក់លេខ៣ នៅផ្តាច់ព្រ័ត្រ ។

ក្រុមបាល់ទះនារី ស្រុកអង្គស្នូល “កម្រងមធ្យមសិក្សាស្រុកអង្គស្នួល” បានយកឈ្នះក្រុមបាល់ទះនារី វិទ្យាល័យព្រែកស្លែង ៣សិតទល់១ ដូច្នេះធ្វើឲ្យក្រុមបាល់ទះនារី ស្រុកអង្គស្នូល គ្រងតំណែងជើងឯក ក្រុមបាល់ទះនារី វិទ្យាល័យព្រែកស្លែង ជើងឯករង និងអនុវិទ្យាល័យគោកត្រប់ ជាប់ចំណាត់ថ្នាក់លេខ៣ ។

ការប្រកួតកីឡា សិស្ស សិស្សមធ្យម សិក្សាជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២១-២០២២ ថ្ងៃនេះការ ប្រកួតចាប់ផ្តើម ហើយក្នុងនោះ កីឡាបាល់ទះ បាល់ទាត់ និង បាល់បោះ ចំណែកកីឡាអត្តពលកម្ម និង ប៉េតង់ចាប់ផ្តើមស្អែក នេះជាការប្រកួតមួយ ដើម្បីជ្រើសរើស កីឡាករ-កីឡាការិនីនៃប្រភេទ កីឡាទាំង៥នេះ សម្រាប់ត្រៀមចូលរួមការប្រកួត កីឡាសិស្សសិស្ស មធ្យមសិក្សាជ្រើសរើសជើង ឯកទូទំាងប្រទេស នាពេលខាងមុខនេះនៅភ្នំពេញ ។

ព្រឹត្តិការណ៍នេះចាប់ ពីថ្ងៃទី២២ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២២ យើងដាក់ឲ្យប្រកួតនូវកីឡា ចំនួន៥ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និងអត្តពលកម្ម ចំណែកកីឡាជាច្រើនប្រភេទទៀត យើងកំពុងហ្វឹកហាត់ពង្រឹងសមត្ថភាព ត្រៀមចូលរួមដូចជាកីឡាវាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្វាន់ដូ ITF ។

ក្រុមកីឡាចំនួន១១ស្រុករួមមាន ៖ ស្រុកតាខ្មៅ ស្រុកស្អាង ស្រុកកោះធំ ស្រុកកណ្តាលស្ទឹង ស្រុកអង្គស្នូល ស្រុកពញ្ញាឮ ស្រុកមុខកំពូល ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកកៀនស្វាយ និង ស្រុកលើដែក ។ គួរបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលការិយាល័យអប់រំកាយ និង កីឡាខេត្ត កណ្ដាលរៀបចំ ធ្វើជារៀងរាល់ឆ្នាំ មិនដែលខានឡើយ ៕ដោយ៖លី ភីលីព

Most Popular

To Top