កីឡា

ក្រុមអធិរាជ ជ្រោយពិសីស្មើក្រុមយុវជន ឃុំអរិយក្សនៃការប្រកួតពានរង្វាន់មិត្តភាព យុវជនស្រុកល្វាឯម

ស្រុកល្វាឯម៖នៅថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២២សម្រាប់ក្រុមបាល់ទាត់អធិរាជជ្រោយពិសីមកពីយុវជនឃុំទឹកឃ្លាំងបានត្រឹមស្មើជាមួយក្រុមបាល់ទាត់យុវជនឃុំអរិយក្សត្រក្នុងលទ្ធផល ០ទល់០ ខណៈក្រុមបាល់ទាត់យុជនឃុំព្រែករៃចាញ់ក្រុមបាល់ទាត់យុវជនវត្តពោធិ៍មាសពូលក្នុងលទ្ធផល ០ទល់២ ពូល “A” ព្រឹត្តិការណ៍ការប្រកួតពានរង្វាន់បាល់ទាត់មិត្តភាពយុវជនស្រុកល្វាឯម ២០២២ នៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំងក្នុងស្រុកល្វាឯម។

ចំណែកនៅថ្ងៃទី២៧ ខែមិនា ពូល “C” ក្រុមបាល់ទាត់យុវជនល្ខោនខោលបានយលឈ្នះលើក្រុមបាល់ទាត់យុវជនឃុំ ព្រែកឬស្សី ក្នុងលទ្ធផល ៣ទល់១ និងក្រុមបាល់ទាត់យុវជន ឃុំបឹងគ្រំចាញ់ក្រោមថ្វីជើងក្រុមបាល់ទាត់យុវជនឃុំព្រែកក្មេងក្នុងលទ្ធផល ៤ទល់៥ រីឯពូល “D”ក្រុមបាល់ទាត់ យុវជន ក្មេងវត្តល្វាសរបានត្រឹមស្នើក្រុមបាល់ទាត់យុវជនកោះរះក្នុងលទ្ធផល ១ទល់១ ហើយមួយគូទៀតត្រូវលើកពេលដោយសារភ្លៀងខ្លាំងពេក ។

ការប្រកួតពានរង្វាន់បាល់ទាត់មិត្តភាពយុវជនស្រុកល្វាឯម ២០២២មានក្រុមចូលរួមចំនួន ១៧ ក្រុមបែងចែកចេញជា៤ពូល ចំណែកពូល “A” មាន៥ក្រុម ហើយ៣ពូលមាន៤ក្រុម ហើយការប្រកួតប្រព្រឹត្តិនៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង។ ចំពោះក្រុមទំាង១៧មកពីឃុំទំាង១៥មកនៅស្រុកល្វាឯមរួមមានក្រុមបាល់ទាត់ យុវជនអធិរាជជ្រោយពិសី ក្រុមបាល់ទាត់យុជនឃុំព្រែករៃ ក្រុមបាល់ទាត់ យុវជនឃុំថ្មគរ ក្រុមបាល់ទាត់ យុវជនវត្តពោធិ៍មាស ក្រុមបាល់ទាត់ យុវជនឃុំអរិយក្សត្រ ក្រុមបាល់ទាត់ យុវជនវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ក្រុមបាល់ទាត់ យុវជនវិទ្យាល័យ ហ៊ុន សែន ល្វាសរ និងក្រុមបាល់ទាត់ យុវជនឃុំសារិកាកែវ។

រីឯក្រុមបាល់ទាត់យុវជនវិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង ក្រុមបាល់ទាត់យុវជនល្ខោនខោលវត្តស្វាយអណ្តែត ក្រុមបាល់ទាត់ យុវជនឃុំបឹងគ្រំ ក្រុមបាល់ទាត់ យុវជនឃុំព្រែករៃ ក្រុមបាល់ទាត់ យុវជនឃុំព្រែកឬស្សី ក្រុមបាល់ទាត់ យុវជនក្មេងវត្តល្វាសរ ក្រុមបាល់ទាត់យុវជនឃុំកោះកែវ ក្រុមបាល់ទាត់យុវជនឃុំសំបួរ និងក្រុមបាល់ទាត់យុវជនឃុំកោះរះ ។ដោយ៖លី ភីលីព

Most Popular

To Top