The Corriere dello Sport ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal បានធ្វើការដាក់ពាក្យ ដើម្បីស្នើសុំធ្វើការចរចា ដើម្បីទិញយកកីឡាករ ខ្សែប្រយុទ្ធ ស្លាប Luis Sinisterra ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Feyenoord ។

ទោះបីជាយ៉ាងណាក្តីក្លឹប AT Madrid និងក្លឹប អាល្លឺម៉ង់ Bayer Leverkusen ក៏កំពុងដាក់ពាក្យ ក្នុងការពិនិត្យមើលលទ្ធភាព ចរចាផ្ទេរកីឡាករវ័យ២២ឆ្នាំរូបនេះដែរផងដែរ ទាំង ដែលកីឡាករកំពុង មានកុងត្រាជាមួយនឹង Feyernoord រហូតដល់ឆ្នាំ២០២៤។
គួរឲ្យដឹងដែរថា Feyenoord នឹងអនុញ្ញាតិឲ្យ Sinsterra ចាកចេញនៅរដូវក្តៅនេះ ប្រសិនបើពួកគេ អាចទទួលបានប្រាក់តម្លៃខ្លួន យ៉ាងហោចណាស់១៥លានអ៊ឺរ៉ូ ឬប្រមាណជា១៣លានផោន ប៉ុន្តែនឹងនៅតែសង្ឃឹមថា កីឡាករនឹងបន្តរស់នៅជាមួយក្លឹបដដែល៕
ប្រែសម្រួល៖ស៊ុនលី
