កីឡា

Man UTD និង Liverpool កំពុងតាមចែចង់ តារាឆ្នើម Otavio របស់ Porto

The Fichajes ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ទាំងក្លឹបបិសាចក្រហម Man UTD និងក្លឹបហង្សក្រហម Liverpool កំពុងសុទ្ធតែសម្លឹងមើលកីឡាករឆ្នើមម្នាក់របស់ក្លឹប Porto ដែលមានឈ្មោះថា Otavio។

កីឡាករវ័យ ២៧ឆ្នាំរូបនេះ បច្ចុប្បន្ននៅសល់កុងត្រា ដែលមានរយៈពេល៣ឆ្នាំ ជាមួយនឹងក្លឹបជើងឯក ប៉ទុយហ្គាល់មួយនេះ ហើយដែលធ្វើឲ្យតម្លៃខ្លួន របស់គាត់មានប្រមាណ ជា២០លានអឺរ៉ូ ឬប្រមាណជា១៧លានផោន។

ទោះបីជាយ៉ាងណាក្តីកីឡាករ ផ្ទាល់បានបញ្ជាក់ថា នៅមិនទាន់បានគិតគូរ អំពីអនាគតឡើយ ក្រោយចប់កុងត្រា ហើយពេលនេះ សូម្បីតែក្លឹបសេដ្ឋីថ្មី Newcastle ក៏កំពុង តាមចាប់អារម្មណ៍ជាមួយនឹងកីឡាករ ខ្សែបម្រើនេះដូចគ្នាដែរ និងរងចាំរហូតដល់រដូវក្តៅ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top