កីឡា

យុវជនឆ្នើមម្នាក់វ័យទើបតែ១៧ ឆ្នាំរបស់ PSG កំពុងទាក់ចិត្តក្លឹបនៅអង់គ្លេស

កីឡាកវ័យ១៧ឆ្នាំ Ismael Gharbi ដែលមានវ័យទើបតែ១៧ឆ្នាំ បច្ចុប្បន្នកំពុងមានកុងត្រាជិត បញ្ចប់ទៅហើយជាមួយនឹងក្លឹប PSG គិតត្រឹមខែមិថុនាឆ្នាំ២០២២ ហើយកំពុងក្លាយទៅជាកីឡាករ គោលដៅរបស់ក្លឹបយក្សនៅអង់គ្លេស ដូចជា Liverpool, Chelsea និងក្លឹបមួយចំនួនទៀតផងដែរ។

ការប្រកួតបើករដូវកាលកន្លងមកកីឡាករ Gharbi រូបនេះបានបង្ហាញទំរង់លេងដ៏អស្ចារ្យជាមួយ នឹងគ្រាប់បាល់ប្រកួតប៉ះនឹងក្រុម Le Mans និងកំពុងក្លាយទៅជាប្រធានបទដ៏ពេញនិយមនៅ PSG បន្ទាប់ពី Messi បានក្លាយទៅជា កីឡាករពេញសិទ្ធរបស់ក្លឹបរួចទៅហើយមកនោះ។

នៅរដូវកាលនេះកីឡាករមានឱកាស បញ្ចេញសមត្ថភាពជាលើក ដំបូងឲ្យឈុតធំកាលពីប្រកួត Trophee des Champions ប៉ះនឹងក្រុម Lille ហើយព្រមទាំងប្រកួតចំនួន២ ផ្សេងទៀតនៅក្នុងពានរង្វាន់ Coupe de France ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top