កីឡា

ក្រុមជើងខ្លាំង៨ក្រុម ប៉ះគ្នាដណ្តើមប្រាក់លាន ការប្រកួតកីឡា អេនិចត្រូនិច Mobile Ledend ពានរង្វាន់ T.Y MEDIA E-CHAMPION រដូវកាលទី១

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការ ប្រកួតកីឡា អេនិចត្រូនិច Mobile Ledend ពានរង្វាន់ T.Y MEDIA E-CHAMPION រដូវកាលទី១ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២O២២ បានបើកការ ប្រកួតវគ្គ៨ក្រុម ចុងក្រោយនៅផ្សារអ៊ីអនទី២ ក្រោមការសហការជាមួយ សហព័ន្ធកីឡា អេនិចត្រូនិចកម្ពុជា ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក ម៉ិល កាដូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា លោក លន់ សាមឌី អនុសហព័ន្ធកីឡា អេនិចត្រូនិចកម្ពុជា និងលោកធី វ៉ាយ អគ្គនាយកក្រុមហ៊ុន ធី វ៉ាយ មេឌា & អ៊ែតវើថាយស៊ីង Co,Ltd ។

ការប្រកួតកីឡា អេនិចត្រូនិចT.Y MEDIA E-CHAMPION រដូវកាលទី១ ចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២O២២ ហើយក្រុម ដែលគ្រងតំណែង ជើងឯកនឹងទទួលប្រាក់រង្វាន់ សរុបរហូតដល់ ១០០លានរៀល។ ចំពោះ៨ក្រុមរួមមានក្រុម Impunity kh ក្រុម DG Quantum ក្រុម See You Soon ក្រុម Dead Or Alive ក្រុម Darkside ក្រុម Infamous Legions ក្រុមTeam Max និងក្រុម Burn X Flash ។

ចំណែកការប្រកួតបើកឆាកដំបូង ក្រុម Impunity kh ប៉ះក្រុម Darkside ក្រុម DG Quantum ប្រកួតនឹងក្រុម Infamous Legions ក្រុម See You Soon ប៉ះជាមួយក្រុម Team Max និងក្រុម Dead Or Alive ប្រកួតក្រុម Burn X Flash ហើយក្រុមទទួលជ័យជម្នះ ត្រូវឡើងប៉ះក្រុមឈ្នះ រីឯក្រុមចាញ់ ប៉ះក្រុមចាញ់ ។
យោងតាមរូបមន្តប្រកួតក្រុម ដែលចាញ់វគ្គដំបូង ក៏អាចមានសិទ្ធិចូលរួមដណ្តើម ប្រាក់លានបានដែរ៕

Most Popular

To Top