កីឡាករខ្សែប្រយុទ្ធ របស់ក្លឹបហង្សក្រហម Liverpool និង ជាជម្រើសជាតិអេហ្ស៊ីប កីឡាករ Mo Salah ត្រូវបានក្រុមអ្នកគាំទ្រ របស់សេនេហ្គាល់ បាញ់ភ្លើងឡាស៊ែរ ចំភ្នែកច្រើន មុនពេលដែលគាត់ទាត់បាល់ ១១ម៉ែត្រ សម្រេចលទ្ធផលក្នុងពាន រង្វាន់ពិភពលោក។

កីឡាករ អេហ្ស៊ីបរូបនេះ ជាលទ្ធផលមិនអាចទាត់បាល់នេះ ជោគជ័យហើយជាលទ្ធផលសេនេហ្គាល់ បានយកឈ្នះក្នុងការទាត់បាល់១១ម៉ែត្រ ក្នុងលទ្ធផល៣ទល់នឹង១ ដែលមានន័យថាអេហ្ស៊ីប គឺបាត់បង់ក្តីសុបិន្ត ទៅលេង បាល់ទាត់ពិភពលោក នៅកាតាឆ្នាំ២០២២នេះ។
បច្ចុប្បន្នក្រៅតែពីការលាលែង ចេញពីតំណែង របស់គ្រូបង្វឹកអេហ្ស៊ីប លោក Carlos Queiroz ហើយនោះ លោកសហព័ន្ធបាល់ទាត់អេហ្ស៊ីប ក៏បានដាក់ពាក្យបណ្តឹង ចំពោះហេតុការណ៍នេះផងដែរ ទៅកាន់សមាគមន៍ បាល់ទាត់ពិភពលោក FIFA និង FA ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
