កីឡា

Milan កំពុងចាប់អារម្មណ៍ ជាមួយនឹងកុងត្រា របស់កីឡាករ Hazard

The SPORT ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Eden Hazard របស់ក្លឹប Real Madrid បានកំពុងក្លាយទៅជាកីឡាករ គោលដៅរបស់ក្លឹបមួយចំនួន ដែលក្នុងនោះមានរួមទាំងក្លឹបយក្ស អ៊ីតាលី AC Milan ផងដែរ។

កីឡាករប៊ែលហ្ស៊ិករូបនេះ ហាក់ដូចជាមិនសូវទទួលបាន លទ្ធផលល្អឡើយ ពេលដែលបានផ្ទេរ មកចូលរួមជាមួយនឹងកីឡាដ្ឋាន Santiago Bernabeu ហើយម្តងហើយម្តងទៀត កីឡាកររូបនេះ តែងតែទទួលបានរងរបួស ជាប់គ្នារហូតមក និងកំពុងក្លាយជាគោលដៅ ដើម្បីចាកចេញនៅរដូវក្តៅនេះ។

AC Milan ក្រៅតែពី Hazard ហើយនោះក៏កំពុង ចាប់អារម្មណ៍ ជាមួយនឹងកីឡាករឆ្នើមម្នាក់ទៀតផងដែរ គឺកីឡាករ Luka Jovic ហើយក៏កំពុងធ្វើការងារ ដើម្បីអាចទិញយកកីឡាករ Brahim Diaz ដាច់ ពីកុងត្រាខ្វីជើងផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top