កីឡាករខ្សែប្រយុទ្ធវ័យ ចំណាស់ Edinson Cavani ត្រូវបានកាសែត Todofichajes បានចុះផ្សាយថា គឺត្រៀមខ្លួនរួចទៅហើយ ដើម្បីធ្វើការចុះកុងត្រាជាមួយនឹង ក្លឹបនៅអាហ្សង់ទីន Boca Juniors នៅពេលដែលកុងត្រាចាស់ របស់គាត់ផុតកំណត់ នៅចុងរដូវកាលនេះ។

កីឡាករខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាលរូបនេះ ធ្លាប់បានបង្ហាញ ពីបំណងចង់ផ្ទេរ ទៅលេងជាមួយនឹងក្លឹបនេះយ៉ាងខ្លាំង និងដើម្បីអាចរស់នៅក្បែរ ទៅនឹងគ្រួសាររបស់ខ្លួន ដែលស្ថិតនៅក្នុងប្រទេស អាមេរិកខាងត្បូងនេះ និងបន្ទាប់ពីបានចំណាយពេលវេលា រស់នៅអឺរ៉ុបអស់រយៈពេលជាងមួយ ទសវត្សមកហើយនោះ ។
Cavani ធ្លាប់ត្រូវបានលេច ឬដំណឹង អំពីការចាកចេញពី Man UTD ជាច្រើនដងមកហើយ កាលពីឆ្នាំទៅប៉ុន្តែបែរជាសម្រេចចិត្ត ក្នុងការបន្តកុងត្រាម្តងហើយ ម្តងទៀត ជាមួយនឹងក្លឹប៕
ប្រែសម្រួល៖ស៊ុនលី
