ឆ្លើយតបទៅនឹងព័ត៌មាន អំពីការផ្ទេរមកធ្វើការងារបង្វឹក នៅក្លឹបបិសាចក្រហម Man UTD នោះលោក Pep Guardiola មិនបានហ៊ានធ្វើការអះអាងបានទេថា លោក Erik Ten Hag នឹងជោគជ័យឡើយនៅទីនេះ។

គ្រូបង្វឹកក្លឹបមេឃខៀវ Man City រូបនេះបានធ្វើការ លើកសរសើរយ៉ាងខ្លាំង ចំពោះសមត្ថភាពរបស់លោក Ten Hag ថាគឺជាបុគ្គលដ៏អស្ចារ្យម្នាក់ ជាពិសេសអ្វីដែលគាត់កំពុងធ្វើការ និងជាពិសេសអំឡុងពេល ដែលពួកគេបានធ្វើការជាមួយគ្នា កាលពីពេលនៅ Bayern Munich ។
លោក Guardiola បានសង្កត់ធ្ងន់ថា គ្រូបង្វឹកមុនៗ ដែលបានមកដល់ទឹកដី Old Trafford គឺជាឧទាហរណ៍ស្រាប់ដូចនេះ វាអាចក្លាយទៅជាអ្វី ដែលលោក Ten Hag គួរតែមានការប្រុងប្រយ័ត្ន ក្នុងពេលសម្រេចចិត្ត មកបំពេញការងារនេះ៕ ប្រែសម្រួល៖ស៊ុនលី
