យោងតាមការចេញផ្សាយរបស់ The Daily Mail នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបមេឃខៀវ Man City នឹងអាចក្លាយទៅជាទទួលជ័យជំនះ ក្នុងការប្រកួតប្រជែងទិញយកកីឡាករ ខ្សែការពារឆ្នើមវ័យក្មេងម្នាក់ របស់ហ្គាណា ដែលមានឈ្មោះថា Henry Oware ។
កន្លងមក Oware បានក្លាយទៅជាកីឡាករគោលដៅ របស់ក្លឹបយក្សផ្សេងទៀត ដូចជា Barcelona និង Arsenal ជាដើមផងដែរប៉ុន្តែក្នុងវ័យ១៨ឆ្នាំ និងមានឈ្មោះជាក្រុមជម្រើសជាតិហ្គាណាផង បច្ចុប្បន្នគេជឿជាក់ថា មានតែ Man City ទេដែលបានផ្តល់នូវលក្ខខណ្ឌល្អជាងគេ សម្រាប់កីឡាកររូបនេះ។
Man City បានចំណាយពេលតាមដានសមត្ថភាព របស់កីឡាកររូបនេះ អស់រយៈពេល២ឆ្នាំមកហើយ មុនពេលសម្រេចចិត្តដាក់សំណើរ សុំចរចាកុងត្រាហើយជឿជាក់ថា កីឡាកររូបនេះមានតម្លៃខ្លួន សម្រាប់ Man City ប្រមាណជា១លានអឺរ៉ូ ឬប្រមានជា៨៤ម៉ឺនផោន៕ ប្រែសម្រួល៖ស៊ុនលី