កីឡាករខ្សែប្រយុទ្ធស្លាប ជនជាតិបារាំង Ousmane Dembele នៅតែបន្តរងព័ត៌មាន អំពីការចាកចេញ ពីក្លឹប Barcelona ដោយមិនមានតម្លៃខ្លួនឡើយ នៅចុងរដូវកាលនេះ ប៉ុន្តែជឿជាក់ថា នៅតែមានការព្យាយាម យ៉ាងខ្លាំងក្លាពីសំណាក់ក្លឹប និងអ្នកតំណាងកីឡាករ នៅសប្តាហ៍នេះ។

គ្រូបង្វឹករបស់ក្លឹប Barcelona លោក Xavi បានថ្លែងថា លោកនឹងចុះហត្ថលេខាភ្លាម ប្រសិនបើកុងត្រាថ្មី របស់កីឡាករ Dembele រូបនេះ នឹងរួចរាល់ហើយជឿជាក់ថា គាត់នឹងក្លាយទៅជាកីឡាករខ្សែប្រយុទ្ធស្លាបបំផុត កម្រិតពិភពលោក ជាមិនខាន។
លោក Xavi បានបញ្ជាក់បែបនេះថា៖ ខ្ញុំសង្ឃឹមថាគាត់នឹងអាចបន្តរស់ នៅជាមួយយើងជាច្រើនឆ្នាំទៀត ។ ដូចដែលខ្ញុំធ្លាប់បាននិយាយហើយគាត់អាចក្លាយ ជាកីឡាករកម្រិតពិភពលោក ៕
ប្រែសម្រួល៖ស៊ុនលី
