កីឡា

Tuchel ថា ចាញ់ Real Madrid ដោយ​សារ​តែ​ Chelsea គ្មាន​សំណាង

អ្នក​ចាត់​ការ Thomas Tuchel បាន​និយាយ​ថា គ្មាន​អ្វី​ត្រូវ​ស្ដាយ​ទេ បន្ទាប់​ពី​​ក្រុម​ការពារ​តំណែង​ជើង​ឯក Chelsea ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ Champions League ដោយ​ថ្វី​ជើង​របស់ Real Madrid កាល​ពី​យប់​មិញ ។

ចាញ់​កាល​ពី​ជើង​ទី​មួយ ៣-១ Chelsea បាន​ព្យាយាម​​​​វាយ​បក​លើ​ក្រុម​ជើង​ឯក UCL ១៣​សម័យ រហូត​លេង​ដល់​ម៉ោង​បន្ថែម​ ១៥​នាទី​ពីរ​ដង​ក្នុង​កីឡដ្ឋាន Bernabeu ។ ប៉ុន្តែ​ចុងក្រោយ Real Madrid នៅ​តែ​ជា​អ្នក​ឈ្នះ ​ក្នុង​លទ្ធផល​សរុប​ទាំង​ពីរ​ជើង ៥-៤ អរគុណ​ដល់​គ្រាប់​បាល់​​របស់ Karim Benzema នៅ​​នាទី​៩៦។

ក្រោយ​បញ្ចប់​ការ​ប្រកួត អ្នក​ចាត់​ការ​របស់ Chelsea លោក Tuchel បាន​និយាយ​ថា នេះ​គឺ​ជា​ការ​ចាញ់​ដែល Chelsea អាច​យល់​និង​គ្មាន​អ្វី​ត្រូវ​ស្ដាយ​ឡើយ​ ។ ក្រុម​របស់​លោក​​ពិត ​ជា​គ្មាន​សំណាង​​ឡើយ​ក្នុង​ប្រកួត​នេះ ។ ជ័យជម្នះ​ខាង​លើ Real នឹង​ឡើង​ទៅ​កាន់​ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ដើម្បី​បន្ត​ស្វែង​រក​ឱកាស​ឈ្នះ​ពាន​ជា​លើក​ទី​១៤ ៕

Most Popular

To Top