កីឡា

Man UTD បើកការចរចា ជាមួយនឹង Nkunku

តារាឆ្នើមរបស់ RB Leipzig កីឡាករ Christopher Nkunku ពេលនេះកំពុងបង្ហាញភាពទាក់ ទាញជាមួយនឹងក្លឹបជាច្រើនរបស់អឺរ៉ុប ដែលក្នងនោះមានសូម្បីតែបិសាចក្រហម Man UTD ផងដែរ។

យោងតាមការចេញផ្សាយរបស់ Sky Deutschland បានរាយការណ៍ថា មកដល់ពេលនេះក្លឹបបិសាចក្រហម Man UTD បានបើកកិច្ចពិភាក្សា ហើយជាមួយនឹងកីឡាករឆ្នើមរូបនេះ ហើយជឿជាក់ថានឹងអាច ពិនិត្យលទ្ធភាពក្នុងការដោះដូរ នៅក្នុងរដូវក្តៅខាងមុខ។

កីឡាករវ័យ ២៤ឆ្នាំរូបនេះ មកដល់ពេលនេះ គឹអាចរកគ្រាប់បាល់បាន១៧គ្រាប់ មកហើយព្រមទាំងជួយមិត្តរួមក្លឹបបាន១២គ្រាប់ នៅរដូវកាលនេះ គ្រប់ការប្រកួត ប៉ុន្តែជឿជាក់ថា កីឡាករ ផ្ទាល់នឹងមិន សម្រេចចិត្តក្នុងការបន្ត លេងនៅលីគរបស់អឺរ៉ុបទៀត ឡើយនិងធ្វើការពិចារណា ក្នុងពេលឆាប់ៗនេះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top