កីឡា

Alves សង្ឃឹមថា Messi នឹងវិលត្រឡប់មក Barcelona មុនចូលនិវត្ត

កីឡាករ Dani Alves នៅសប្តាហ៍នេះ បានធ្វើការលើកឡើង អំពីការបើកទ្វារស្វាគមន៍ ចំពោះការវិលត្រឡប់មកវិញ របស់អតីតមិត្តរួមក្លឹបដ៏ជិតស្និទ្ធ Lionel Messi​ ដោយហៅថា ការវិលត្រឡប់នេះ គឺជាពេលវេលាចុងក្រោយ មុនការបញ្ចប់អាជីពរបស់ Messi ឬ Last Dance។

ម្ចាស់ពានរង្វាន់ Ballon d’Or កីឡាករ Messi រូបនេះបានទទួលរងនូវផល លំបាកយ៉ាងធ្ងន់ធ្ងរ កាលពីរដូវក្តៅកន្លងមកក្រោយការ សម្រេចចិត្តទាំងបង្ខំ ទៅចូលរួមជាមួយនឹង ក្លឹបអ្នកមានបារាំង PSG ក្នុងពេលដែល Barcelona កំពុងជួបបញ្ហាហិរញ្ញវត្ថុ។

កីឡាករ Alves ដែលបានវិលត្រឡប់ មកចូលរួម Barcelona កាលពីរដូវក្តៅនោះបានថ្លែងប្រាប់ ទៅកាន់ក្រុមអ្នកសារព័ត៌មាន The Sport ថា៖ខ្ញុំមិនច្បាស់ទេថា គាត់កំពុង គិតអ្វីឬចង់ធ្វើអ្វីនោះទេ ប៉ុន្តែគាត់អាចវិលត្រឡប់មកវិញ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ជាមួយនឹងខ្ញុំសម្រាប់ Last Dance ជាមួយគ្នា ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top