កីឡាករស្វីស Granit Xhaka មកដល់ពេលនេះហាក់ដូចជា មិនទាន់បានទទួលការគាំទ្រខ្លាំង ពីសំណាក់ក្រុមអ្នកគាំទ្រវិញនៅឡើយ ប៉ុន្តែនៅតែមានការប្តេជ្ញាចិត្តថា នឹងបន្តលេងជាមួយនឹងក្លឹប។
កីឡាករ Xhaka បានអះអាងថាគាត់ នឹងមិនចាកចេញពី Arsenal ឡើយរហូតដល់ពេលដែលគាត់ អាចទទួលបានអ្វីពិសេសម្យ៉ាងជាមួយនឹងក្លឹបនិងជាពិសេស ក្នុងការកសាងទំនាក់ទំនងល្អ ជាមួយនឹងក្រុមអ្នកគាំទ្រឡើងវិញ។
គួររំលឹកដែរថាកីឡាករអតីតប្រធានក្រុមរូបនេះ បានធ្វើការឈ្លោះប្រកែកឌឺដងដាក់គ្នា ជាមួយនឹងក្រុមអ្នកគាំទ្រយ៉ាងខ្លាំងក្លា កាលពីប្រកួតប៉ះនឹងក្រុម Crystal Palace នាខែតុលាឆ្នាំ២០១៩មកម្ល៉េះ ហើយក៏តែងតែបានក្លាយខ្លួន ជាកីឡាករដែលត្រូវបានអ្នកគាំទ្រមិនចូលចិត្តរហូតមកដល់បច្ចុប្បន្ននេះ៕ ប្រែសម្រួល៖ស៊ុនលី