កីឡា

Isco បដិសេធព័ត៌មានថា បានបង្ហើបឈុត ១១នាក់ដំបូង របស់ក្រុមទៅកាន់ បណ្តាញសារព័ត៌មាន

ប៉ុន្មានថ្ងៃចុងក្រោយនេះ កីឡាករអន្តរជាតិអេស្បាញ Isco ត្រូវបានគេចោទប្រកាន់ថា បានធ្វើឲ្យបានបែកធ្លាយ នូវបញ្ជីកីឡាករ១១នាក់ដំបូងដែលនឹងត្រូវប្រកួត សម្រាប់ Real Madrid ទៅកាន់ក្រុមបណ្តាញសារព័ត៌មាន។

នៅថ្ងៃនេះកីឡាករ Isco បានធ្វើការវាយប្រហារ ត្រឡប់ទៅកាន់ពាក្យចោទប្រកាន់ទាំងនោះវិញ ដែលភាគច្រើនបានធ្វើឡើងពីសំណាក់ក្រុមអ្នកគាំទ្រ និងត្រូវបានអះអាងដោយគ្រូបង្វឹកក្លឹបលោក Carlo Ancelotti។

គួរឲ្យដឹងដែរថាគ្រូបង្វឹករូបនេះ បានធ្វើការបង្ហោះឈុត១១នាក់ដំបូង ក្នុងរយៈពេល២ម៉ោង មុនការប្រកួតនាពេលចុងក្រោយ ពោលគឺមានភាពខុសប្លែកពីធម្មតាដោយលឿនជាធម្មតា ដោយសារតែលោកបានអះអាងថា មានព័ត៌មានបែកធ្លាយចេញពី ក្រុមការងាររបស់គាត់មិនដឹងជាអ្នកណាឡើយ ទៅឲ្យក្រុមអ្នកកាសែតរបស់វិទ្យុមួយក្នុងស្រុក៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top