កីឡាករខ្សែបម្រើដាណឹម៉ាក Eriksen ក្រោយអាចបង្ហាញខ្លួនឡើងវិញ ជាមួយនឹងក្លឹបនៅលីគកំពូលអង់គ្លេស Brentford ហើយនោះពេលនេះកំពុងទាក់ទាញ ចំណាប់អារម្មណ៍ពីសំណាក់ក្លឹបចាស់ Spurs ។
កីឡាកររូបនេះបានសម្រេចចិត្ត ក្នុងការចាកចេញពីក្លឹប Spurs បន្ទាប់ពីបានរស់នៅជាមួយគ្នាអស់ រយៈពេល៧ឆ្នាំដើម្បីទៅលេងជាមួយនឹងក្លឹបអ៊ីតាលី Inter Milan កាលពីខែមករាឆ្នាំ២០២០ ប៉ុន្តែទើបតែបានត្រូវបានក្លឹបនេះអនុញ្ញាតិ ឲ្យគាត់ចាកចេញពីក្រោយបញ្ហាជំងឺមិនអាចប្រកួតឡើងវិញ។
Brentford បានចុះកុងត្រាយក Eriksen ដោយមិនមានតម្លៃខ្លួន ប៉ុន្តែកីឡាកររូបនេះបានធ្វើឲ្យទំរង់លេងរបស់ក្លឹប ប្រែប្រួលយ៉ាងខ្លាំងដោយគិតចាប់តាំង តែពីពេលបានបង្ហាញខ្លួន១១នាក់ដំបូង ជាប់មក Brentford តែងតែទទួលបានជ័យជំនះ គ្រប់ការប្រកួតហើយពេលនេះកំពុងត្រូវបាន Spurs បង្ហាញអំពីបំណងចង់ធ្វើការ ជាមួយគ្នាឡើងវិញផងដែរ៕ ប្រែសម្រួល៖ស៊ុនលី