កីឡា

Rangnick និយាយថាក្លឹបបិសាចក្រហម Man UTD ត្រូវការកីឡាករចំណូលថ្មី យ៉ាងហោចណាស់១០នាក់

នៅថ្ងៃនេះ បន្ទាប់ពីបរាជ័យយ៉ាងអាម៉ាស ក្រោមស្នាដៃរបស់ក្រុមហង្សក្រហម Liverpool ក្នុងលទ្ធផល ដល់ទៅ៤ទល់នឹង០នោះ គ្រូបង្វឹករបស់បិសាចក្រហម Man UTD លោក Ralf Rangnick បានចេញមកធ្វើការរំលេច ពីការយល់ឃើញ និងផែនការបន្ទាប់របស់ក្លឹបផងដែរ។

លោក Rangnick បានសារភាពថាបិសាចក្រហម Man UTD ពិតជាយ៉ាប់យ៉ឺនខ្លាំងណាស់ ក្នុងការប្រកួតប៉ះនឹង Liverpool យប់មិញនេះ ហើយក្នុងនោះលោកជឿជាក់ថា Man UTD ត្រូវការចាំបាច់ ក្នុងការកែទំរង់របស់ក្រុម ជាមួយនឹងកីឡាករចំណូលថ្មី យ៉ាងហោចណាស់ ដល់ទៅ១០នាក់។

បរាជ័យលើកនេះបានធ្វើឲ្យសង្ឃឹមរបស់ Man UTD សម្រាប់តំណែង Top4 ក៏កាន់តែឃ្លាតឆ្ងាយទៅ ហើយលោកគ្រូ Rangnickបានទទួលស្គាល់ នូវភាពអាម៉ាសដ៏ធំលើកនេះហើយ អះអាងថាវាគឺជាមេរៀន ដ៏ធំមួយផ្សេងទៀត ដែលទាំងរូបគាត់ និងក្រុមកីឡាករត្រូវរៀនសូត្រ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top