កីឡា

Benfica ចង់ចុះកុងត្រា​ នាំយក Di Maria ត្រឡប់មកវិញ

ក្លឹបយក្សប៉ទុយហ្គាល់ Benfica ត្រូវបានសារព័ត៌មាន Pedro Almeida ចុះផ្សាយថា កំពុងចាប់អារម្មណ៍ ក្នុងការត្រឡប់មកទៅធ្វើការ ជាមួយនឹងកីឡាករ ខ្សែប្រយុទ្ធអាហ្សង់ទីន Angel Di Mariaឡើងវិញ នារដូវក្តៅខាងមុខនេះ។

កីឡាករវ័យ៣៤ឆ្នាំរូបនេះ ត្រូវបានគេដឹងដែរថា នឹងត្រូវឈានទៅដល់ទីបញ្ចប់ ហើយជាមួយនឹងក្លឹបមហាសេដ្ឋី បារាំង PSG នៅក្នុងខែមិថុនាខាងមុខនេះ ហើយ ហើយនៅមិនទាន់មានដំណឹង អំពីការចុះកុងត្រាថ្មី ដើម្បីអាចបន្តរស់នៅជាមួយនឹងទឹកដី Parc des Princes នៅឡើយ។

ប្រភពដដែលទោះបីជាយ៉ាងណាក្តី បានបញ្ជាក់ថា កីឡាករ Di Maria អាចមានជម្រើស ក្នុងការវិលត្រឡប់ ទៅកាន់ក្លឹប Benfica វិញជាមួយនឹងកុងត្រា គ្មានតម្លៃខ្លួនឬក៏មានសិទ្ធ ក្នុងការទទួលយកកុងត្រាថ្មី ដែលមានតម្លៃ ប្រាក់កម្រៃតិចជាងមុន ដើម្បីអាចបន្តនៅជាមួយ នឹង PSG ជាមួយនឹងទំហំប្រមាណជា ១៣លានផោនក្នុងមួយឆ្នាំប៉ុណ្ណោះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top