ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡាហែលទឹក បង្ហាញនូវសមាសភាព ប្រធានប្រតិភូ គ្រូបង្វឹក និង កីឡាករ-កីឡាការីនី ហែលទឹកជើង ទាជម្រើសកម្ពុជា ត្រូវចូលរួមព្រឹតិ្តការណ៍ ការប្រកួតកីឡា SEA GMAES 2021 លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលចាប់ផ្ដើមពីថ្ងៃទី២១ដល់២២ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ លើកជាដំបូងរបស់កម្ពុជា ។
លោក លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក និងប្រធានប្រតិភូ បានប្រាប់តាមសារអេឡិចត្រូនិចថា សហព័ន្ធនឹងបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការីនីចំនួន៨នាក់ ក្នុងកីឡាករ៤នាក់ និងកីឡាការិនី៤នាក់ ចំណែកប្រធានគណៈប្រតិភូរូបលោក គ្រូបង្វឹក១នាក់ គឺគ្រូបង្វឹក ហែម ថុនពន្លឺ។សមាសភាពកីឡាករ-កីឡាការីនីទាំង៦រូបរួមមានកីឡាការិនី កាំង មុយនីន កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត កីឡាករ ឆោម ច័ន្ទថន កីឡាករ លឹម កែវឧត្តម កីឡាករ ទួន ទិត្យសត្យា និងកីឡាករ លឹម សុខវឌ្ឍន៏នន្ទ ។
លោកអគ្គលេខាធិការបន្ថែមថា ការខាងលើមាន១២វិញ្ញាសាចំពោះកម្ពុជាចូលរួមប្រកួតនេះដូចជា វិញ្ញាសា ១០០ម៉ែត្រ Bi Fin (បុរស-នារី), ៥០ម៉ែត្រ Surface (បុរស-នារី), ១០០ម៉ែត្រ Surface (បុរស-នារី), ៨០០ម៉ែត្រ Surface (នារី), ១៥០០ម៉ែត្រ Surface (បុរស), បណ្តាក់៤ដង១០០ម៉ែត្រ Surface (បុរស-នារី), បណ្តាក់៤ដង ២០០ម៉ែត្រ Surface (បុរស-នារី) និងបណ្តាក់៤ដងចម្រុះ ១០០ម៉ែត្រ Bi-fin។
លោក ហែមថុន ពន្លឺ គ្រូបង្វឹកជម្រើសជាតិ ហែលទឹកជើងទា បាននិយាយថា ការហ្វឹកហាត់ ជាលក្ខណៈ ពិសស សម្រាប់បច្ចេកទេស នៃហែលជើងទានេះត្រូវបានបែង ចែកជា២ផ្នែកគឺ Bi Fin ដោយត្រូវហែល តាមរបៀបសេរី និងបំពាក់បំពង់ដកដង្ហើម មិនធ្វើឲ្យងើបមុខឡើយ ចំណែកវិញ្ញាសា Surfaceមួយទៀត ត្រូវបំពាក់ជើងទាធំដូចកន្ទុយត្រី ដោយគោះជើង និងប្រើបំពង់ដកដង្ហើមដូចគ្នា ៕ដោយ៖លី ភីលីព