កីឡា

Cristiano Ronaldo ប្រាប់អ្នកគាំទ្រ Liverpool ៖ លោកនឹងមិនភ្លេចការទះដៃ អបអរមួយនាទី របស់ពួកគេ បន្ទាប់ពីការសោកនាដកម្ម កូនប្រុសលោក នៅពេលលោកមកដល់

អង់គ្លេស៖នេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់ឆ្នើម Cristiano Ronaldo បានបង្ហោះលើបណ្ដាញសង្គម ដើម្បីអរគុណអ្នកគាំទ្រ Liverpool ដែលបានច្រៀងបទ ‘You’ll Never Walk Alone’ នៅនាទីទី ៧ នៃការប្រកួតរបស់ពួកគេជាមួយ Manchester United កាលពីថ្ងៃអង្គារ។

កីឡាករ Ronaldo បានខកខានការប្រកួតនៅ Anfield បន្ទាប់ពីការស្លាប់របស់កូន ទើបនឹងកើត របស់លោក ហើយអ្នកគាំទ្រ Liverpool និង United បានចូលរួមអបអរសាទរ នៅនាទីទី៧ ដែលជាលេខរបស់ Ronaldo ជានិមិត្តសញ្ញា នៃការគាំទ្រ សម្រាប់វីរបុរស Old Trafford ។ ពិភពលោកមួយ កីឡាមួយ គ្រួសារសកលមួយ សូមអរគុណនៅAnfield ។ Ronaldo បានសរសេរនៅលើ Instagram រួមជាមួយនឹងរូបភាពនៃពេលវេលានេះ ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ នឹងមិនភ្លេចនូវការគោរព និងក្តីមេត្តានេះឡើយ។

លោកបានត្រឡប់ទៅហ្វឹកហាត់នៅ United កាលពីថ្ងៃពុធ ហើយត្រូវបានគេឃើញម្តងទៀតថា បានមកដល់មូលដ្ឋាន Carrington របស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍ ជាថ្ងៃដែល United បានបញ្ជាក់ Erik ten Hag ជាអ្នកចាត់ការថ្មីរបស់ពួកគេ។ Ronaldo និងមិត្តស្រីរបស់លោក នាង Georgina Rodriguez បានប្រកាសត្រឡប់មកវិញកាលពីខែតុលាថា ពួកគេកំពុងរំពឹងថានឹងមានកូនភ្លោះ ហើយកូនស្រីរបស់ពួកគេបានរួចជីវិត។

United មានការប្រកួតដ៏ធំមួយទល់នឹងក្រុម Arsenal នៅថ្ងៃសៅរ៍ ហើយវាហាក់ដូចជាខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ពួកគេនឹងមានសម្រាប់ជ្រើសរើស។ ការប្រកួតចុងក្រោយ របស់លោកសម្រាប់ក្រុម United កាលពីថ្ងៃសៅរ៍មុន លោកបានស៊ុតបញ្ចូលទី បានមួយគ្រាប់ ខណៈក្រុមរបស់លោក បានយកឈ្នះលើក្រុម Norwich ក្នុងលទ្ធផល ៣-២ ៕

ដោយ៖លី ភីលីព

Most Popular

To Top